Messi នឹង​ត្រូវ​ក្លឹប​ពិន័យ​ប្រាក់​ប៉ុន្មាន បើ​មិន​ព្រម​បង្ហាញ​វត្តមាន​លើ​ទីលាន​ហ្វឹកហាត់?

Lionel Messi ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បដិសេធ​ការ​ធ្វើ​តេស្ត​សុខភាព​នៅ​ថ្ងៃ​អាទិត្យ​ជាមួយ​ក្លឹប ហើយ​មិន​ព្រម​ចូលរួម​ការ​ហ្វឹកហាត់​ត្រៀម​បើក​រដូវ​កាល ដែល​នេះ​បង្ហាញ​ពី​សញ្ញា​ជាក់ច្បាស់ អំពី​ការ​ចង់​ចាកចេញ។

បុរស​វ័យ ៣៣ ឆ្នាំ ទំនង​ជា​អវត្តមាន​ពី​ការ​ហ្វឹកហាត់​នៅ​ថ្ងៃ​ចន្ទ​នេះ ហើយ​បើ​តាម​របាយការណ៍​ពី SPORT ក៏​ទម្លាយ​នូវ​ទំហំ​ប្រាក់​ដែល​ Messi ប្រឈម​រង​ការ​ពិន័យ​ពី​ក្លឹប។

នោះ​គឺ Messi អាច​នឹង​ត្រូវ​ខកខាន​ការ​ទូទាត់​ថ្លៃ​ពលកម្ម​ចន្លោះ​ពី ២ ទៅ ១០ ​ថ្ងៃ ឬ​អាច​ពិន័យ​ទំហំ​ប្រាក់ ៧ ភាគរយ​នៃ​ប្រាក់​ប្រចាំ​ខែ​របស់​គេ។ ក្នុង​មួយ​ខែ​កីឡាករ​អាហ្សង់ទីន​រក​បាន ៤,២ លាន​អឺរ៉ូ។បែប​នេះ​មាន​ន័យ​ថា ប្រសិន​រង​ការ​ពិន័យ​ធ្ងន់ធ្ងរ M10 ប្រឈម​ខាតបង់​ប្រាក់​ពលកម្ម​ដល់ ១ លាន​អឺរ៉ូ​ក៏​ថា​បាន៕ ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT