Lampard បញ្ជាក់​ច្បាស់ កីឡាករ​ទើប​បង្ហាញ​ខ្លួន​ថ្មីថ្មោង​រូប​នេះ បាន​ជួប​បញ្ហា​របួស​ជង្គង់

អ្នកចាត់ការ​លោក Frank Lampard បាន​បញ្ជាក់​ច្បាស់ៗ ពី​បញ្ហា​របួស​របស់​ខ្សែ​ប្រយុទ្ធ​ស្លាប Hakim Ziyech ហើយ ដោយ​ថា​អតីត​កីឡាករ​ Ajax ទើប​បង្ហាញ​ខ្លួន​ឲ្យ Chelsea រូប​នេះ បាន​ជួប​របួស​ជង្គង់។

Ziyech ចូលរួម​លេង​ជា​លើក​ដំបូង​ឲ្យ​តោ​ខៀវ នៅ​ប្រកួត​មិត្តភាព​ទល់ Brightonកាល​ពី​ពេល​កន្លង​ទៅ ហើយ​ត្រូវ​បង្ខំ​ចិត្ត​ប្តូរ​ចេញ​នៅ​នាទី ៥៤។

បញ្ជាក់​ក្រោយ​ចប់​ការ​ប្រកួត Lampard និយាយ​ថា៖ “Ziyech គេ​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត ដោយ​ការ​ចូលរួម​ចំណែក​និង​ការ​បញ្ជូន​បាល់​របស់​គេ គឺ​ស្ថិត​នៅ​កម្រិត​គុណភាព​ខ្ពស់​មួយ តែ​គេ​មាន​ការ​ប៉ះ​ទង្គិច​ត្រង់​ផ្នែក​ជង្គង់​បន្តិច ដែល​យើង​នឹង​ត្រូវ​ធ្វើ​ការ​វាយ​តម្លៃ​បន្ត”។

លោក Lampard សង្កត់​ធ្ងន់៖ “សង្ឃឹម​ថា​វា​មិន​អាក្រក់​ណាស់​ណា​ទៅ​ចុះ តែ​ក្នុង​ការ​បង្ហាញ​ទម្រង់​លេង គឺ Ziyech គេ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់”៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT