អតីត​វីរបុរស Xavi សរសើរ​ថា កីឡាករ​កំពុង​ឈរ​ជើង​រូប​នេះ លេង​តំណែង​បម្រើ​បាន​ល្អ​បំផុត

អតីត​ជើង​ចាស់ Xavi Hernandez ថ្មីៗ​នេះ បាន​បង្ហាញ​ការ​យល់​ឃើញ​ពាក់ព័ន្ធ​នឹង​ខ្សែ​បម្រើ​ ក៏​ដូច​ជា​ខ្សែ​ការពារ/អ្នកចាត់ការ ដែល​ល្អ​បំផុត​ក្នុង​លោក​សព្វថ្ងៃ។

បច្ចុប្បន្ន Xavi ​កំពុង​ដើរ​តួ​ជា​អ្នកចាត់ការ នៅ​ក្លឹប Al Sadd ក្នុង​ក្របខ័ណ្ឌ Qatar Stars League ហើយ​បាន​ជជែក​ប្រាប់​សារព័ត៌មាន Qatar Airways ថា៖ “Kevin de Bruyne របស់ Man City សម្រាប់​ខ្ញុំ​គេ​បាន​ស្ថិត​នៅ​កម្រិត​មួយ​ទៀត​ហើយ ដោយ​គេ​អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែក​បាន គេ​ជា​ខ្សែ​បម្រើ​ដ៏​ល្អ​បំផុត​ក្នុង​លោក”។

បន្ត​ដល់​ឈ្មោះ Pep Guardiola និង Virgil van Dijk លោក Xavi បន្ថែម៖ “Pep ជា​អ្នកចាត់ការ​ល្អ​បំផុត​ក្នុង​លោក ដោយ​គាត់​មាន​សមត្ថភាព​ដឹកនាំ​ល្អ ហើយ​មួយ​ផ្សេង​ទៀត​មធ្យោបាយ​នៃ​ការ​បញ្ចុះបញ្ចូល​កីឡាករ​របស់​គាត់ គឺ​ពិត​ជា​ល្អ​ខ្លាំង​ណាស់”។

“ខ្ញុំ​សូម​រើស​យក Virgil van Dijk ដោយ​មើល​ឃើញ​ពី​ភាព​ជា​អ្នកដឹកនាំ​របស់​គេ ភាព​រឹងមាំ និង​បច្ចេកទេស​ដ៏​ល្អ”៕ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT