Barcelona ​ចង់​បាន Mane ​ទៅ​លេង​រដូវ​កាល​ក្រោយ​

ខ្សែ​ប្រយុទ្ធ Sadio Mane ​ជា​គោលដៅ​មួយ​របស់​ក្រុម FC Barcelona ​ដើម្បី​នាំ​យក​ទៅ​រួម​ក្រុម​នា​រដូវ​កាល​ក្រោយ​នេះ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Koeman ។ក្រោយ​ពី​លោក Ronaldo Koeman ​ចូល​កាន់​តំណែង​ជា​អ្នក​ចាត់ការ​ក្រុម FC Barcelona ​មក ​មាន​រឿង​ជា​ច្រើន​ត្រូវ​បាន​ផ្លាស់​ប្ដូរ ​ជា​ពិសេស​កីឡាករ​ចាស់​ៗ​តែ​ម្ដង។ ​Suarez ​និង Messi ​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ចង់​ចាកចេញ​ពី​ក្រុម​នេះ​ហើយ ​បន្ទាប់​ពី​មិន​ពេញ​ចិត្ត​ជាមួយ​ការ​ដឹក​នាំ ​របស់​ថ្នាក់​ដឹក​នាំ​ក្រុម FC Barcelona ​។ យ៉ាង​ណាមិញ ​ក៏​មាន​ដំណឹង​ថ្មី​ជា​ច្រើន​សម្រាប់​កីឡាករ​ដែល​ត្រូវ​ទិញ​ចូល​ផង​ដែរ។

​ក្នុង​នោះ ​លោក Koeman ​បាន​ដាក់​គោលដៅ​យក​ខ្សែ​ប្រយុទ្ធ Mane ​របស់​ក្រុម Liverpool ។ ​លោក​ជឿ​ជាក់​ថា​វត្ដមាន​របស់​កីឡាករ​សេណេហ្គាល់​នេះ ​នឹង​ធ្វើ​ឱ្យ​ក្រុម Barcelona ​ត្រលប់​ទៅ​រក​ភាព​ខ្លាំង​វិញ​មិន​ខាន ​បើ​ទោះ​ជា​រដូវ​កាល​ថ្មី​ខាង​មុខ Messi ​បន្ដ​នៅ ឬ​ចាកចេញ​ពី​ក្រុម​ក៏​ដោយ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT