Messi ​ទំនង​ជា​មិន​ធ្វើ​តេស្ដ​រក Covid-19 ​និង​ចូល​ហ្វឹកហាត់​ថ្ងៃ​ចន្ទ​ទេ​

ខ្សែ​ប្រយុទ្ធ Lionel Messi ​ទំនង​ជា​មិន​ទៅ​ទីលាន​ហ្វឹកហាត់ ​និង​ធ្វើ​តេស្ដ​រក​មេរោគ Covid-19 ​នោះ​ទេ ​ដើម្បី​ជា​ការ​បង្ហាញ​ថា​រូបគេ​ចង់​ចាកចេញ​ពី​ក្រុម Barcelona ​។សមាជិក​ក្រុម FC Barcelona ​ទាំង​អស់​នឹង​ត្រូវ​ធ្វើ​តេស្ដ​រក​មេរោគ Covid-19 ​នៅ​ថ្ងៃ​ចន្ទ​នេះ  មុន​ពេល​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ជុំ​គ្នា​ជា​លើក​ដំបូង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ronald Koeman ​។

​តែ​បើ​កាសែត​នៅ​អេស្ប៉ាញ​បាន​អះអាង​ថា Messi ​បាន​ប្រាប់​ទៅ​ថ្នាក់​ដឹក​នាំ​រួច​ហើយ ​ថា​ខ្លួន​នឹង​មិន​ទៅ​ធ្វើ​តេស្ដ ​និង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ដំបូង​នោះ​ទេ។នេះ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា រូបគេ​ពិត​ជា​ចង់​ចាកចេញ​ពី​ក្រុម FC Barcelona ​មែន ​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ។ ​ហើយ​ក្លឹប Barcelona ​នឹង​មិន​អាច​ឃាត់​រូបគេ​បាន​ឡើយ ព្រោះ​សាមី​ខ្លួន​លែង​ចង់​នៅ​អេស្ប៉ាញ​ទៀត​ហើយ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT