Klopp ​ថា​អ្នក​ត្រូវ​បន្ទោស​គឺ​លោក​ផ្ទាល់ សម្រាប់​ការ​ចាញ់ Arsenal ​

ក្រុម​ហង្ស​ក្រហម ​បើក​រដូវ​កាល​នេះ​បាន​របូត​ពាន​រង្វាន់​មួយ​ទៅ​ហើយ ​គឺ​ចាញ់​ក្រុម Arsenal ​ក្នុង​ពាន​រង្វាន់ Community Shield ​កាល​ពី​​យប់មិញ​នេះ​។សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​កាំភ្លើង​ធំ​ធ្វើ​បាន​ល្អ​មែនទែន ដោយ​បើក​ការ​នាំ​មុខ​មុន​តាំង​ពី​នាទី​១២ ​ដោយ Aubameyang ​ជា​អ្នក​ធ្វើ​បាន​សម្រេច​។ ​តែ​ក្រោយ​ពី​ព្យាយាម​សម្រុក​ទៅ Liverpool ​ក៏​រក​បាន​គ្រាប់​បាល់​១​គ្រាប់​ស្មើ​វិញ ​ដោយ Minamino ​។ ​

តែ​គួរ​ឱ្យ​សោកស្ដាយ​ក្រុម Liverpool ​ប៉េណាល់ទី​ចាញ់ Arsenal ​ហើយ​អ្នក​ដែល​ខកខាន​១​គ្រាប់​របស់​ក្រុម​លោក Klopp ​គឺ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Rhian Brewster។ចំពោះ​ការ​ដាក់​កីឡាករ​វ័យ​២២​ឆ្នាំ​ឱ្យ​ទាត់​ប៉េណាល់ទី​នេះ​ដែរ ​លោក Klopp ​បាន​អះអាង​ថា​៖ “ប្រសិន​បើ​នរណា​ត្រូវ​បន្ទោស ​ម្នាក់​នោះ​គឺ​ខ្ញុំ​នេះ​ហើយ។ ខ្ញុំ​ចង់​ឱ្យ​គាត់​ទាត់​បាល់​នេះ ​ព្រោះ​គាត់​គឺ​ជា​អ្នក​បញ្ចប់​ទី​យ៉ាង​ពិត​ប្រាកដ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT