Arsenal ​លើក​ពាន​១​ទៀត​ហើយ ​ក្រោយ​ឈ្នះ Liverpool ​បាល់​ប៉េណាល់ទី​

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​ឈ្នះ​ពាន​រង្វាន់ Community Shield ​ហើយ​ក្រោយ​ពី​យក​ឈ្នះ​ក្រុម Liverpool ​ដោយ​បាល់​ប៉េណាល់ទី​ ៥-៤ ​ពេល​ស្មើ​គ្នា​ម៉ោង​លេង​១-១។​ខ្សែ​ប្រយុទ្ធ​ Aubameyang ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន​ឱ្យ​ក្រុម​កាំភ្លើង​ធំ ​នៅ​នាទី​១២។ ​ក្រុម​ហង្ស​ក្រហម​ក្រោយ​ពី​ត្រូវ​គេ​នាំ​មុខ​ហើយ ​ក៏​ព្យាយាម​វាយ​សម្រុក​វិញ​ទៀត ​រហូត​មាន​គ្រាប់​បាល់​១​គ្រាប់​ទៀត​នៅ​នាទី​៧៣​ ដោយ​កីឡាករ​ Minamino ​។

​ការ​ប្រកួត រក្សា​លទ្ធផល​នេះ ១-១ ​រហូត​ដល់​ចប់​ការ​ប្រកួត ដែល​តម្រូវ​ឱ្យ​ពួកគេ​ត្រូវ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី។​ឈាន​ដល់​វគ្គ​នេះ ​Arsenal ​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​៥​គ្រាប់​សម្រេច​បាន​ទាំង​៥​គ្រាប់ ​ខណៈ ដែល​ក្រុម Liverpool ​វិញ​ខកខាន​១​គ្រាប់ ដែល​ជា​ការ​ទាត់​របស់ Brewster ​៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT