លទ្ធផលពាន​សម្ដេច ហ៊ុន សែន៖ ណាហ្គាស្មើស្វាយរៀង ក្រោនស៊ី​គិរីវង់

ការ​ប្រកួត​ពានរង្វាន់សម្ដេចហ៊ុន សែន​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជើង​ទី​មួយនៅ​ល្ងាច​នេះ​បាន​ដឹង​លទ្ធផល​ហើយ​ណាហ្គាបាន​ត្រឹម​ស្មើ​ព្រះខ័នរាជស្វាយរៀង​២​ទល់​២ នៅ​ស្ដាតចាស់ ខណៈ​ដែល​ភ្នំពេញក្រោន​ឈ្នះ​គិរីវង់​២​ទល់១។

ការ​ប្រកួត​នៅ​ស្ដាតចាស់ ក្រុមរបស់​លោកមាស ចាន់ណា​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​ព្រះខ័នរាជស្វាយរៀងរបស់​លោក Conor Nestor​ តែប៉ុនណោះ។ ២​គ្រាប់​របស់​ស្វាយរៀង​រក​បាន​ដោយ​កីឡាករ ណុប តុលា និង ហូយ ផល្លីន។ ចំណែក​២​គ្រាប់​របស់ណាហ្គារក​បាន​ដោយ​កីឡាករ គួច សុគុម្ភៈ និង គួច ដានី។

ចំណែក​ការ​ប្រកួត​នៅ​កីឡដ្ឋាន ស្មាតអ អេស អិន វិញ​គឺ​២​គ្រាប់​របស់​ម្ចាស់ផ្ទះភ្នំពេញក្រោន​រក​បាន​ដោយ​កីឡាករ អ៊ន ចាន់ប៉ូលីន (PK)និង​ម៉ៅ ពិសិដ្ឋ។ មួយ​គ្រាប់​របស់​គិរីវង់រក​បាន​ដោយ​កីឡាករ​ជើង​ចាស់ ជូ ហាវ​ស៊ុត​ហ្វ្រីឃីកនៅ​វគ្គ​ទី១។ ជើ់ង​ទី២​នឹង​លេង​នៅ​សប្ដាហ៍ក្រោយ​ដោយ​ ណាហ្គានឹង​ធ្វើដំណើរ​ទៅ​ទឹក​ដី​ខេត្តស្វាយរៀងវិញ​ម្ដង ខណៈភ្នំពេញក្រោន​នឹង​ធ្វ​ើដំណើរ​ទៅ​ទឹក​ដី​ខេត្តតាកែវរបស់គីរីវង់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT