អាជ្ញាកណ្ដាលម្នាក់ បានសុំហត្ថលេខារបស់កីឡាករ Mesut Ozil អំឡុងការប្រកួតមិត្តភាពរវាងក្រុម Arsenal ជាមួយក្រុម PSG នៅប្រទេសសិង្ហបុរី។
ក្នុងការប្រកួតមិត្តភាពដែលក្រុម Arsenal យកឈ្នះលើក្រុម PSG ៥-១ មានរឿងគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង។ ដោយអាជ្ញាកណ្ដាលម្នាក់បានមកសុំហត្ថលេខារបស់ Ozil ឱ្យចុះនៅលើកាតលឿងរបស់ខ្លួនតែម្ដង។ ការសុំនេះដែរ បានធ្វើឱ្យកីឡាកររបស់ Arsenal បានឃើញ ហើយនឹងអស់សំណើចចំពោះអាជ្ញាកណ្ដាលដែលបានសុំហត្ថលេខាកីឡាករអីចឹងខ្លាំងណាស់។
ខ្សែបម្រើខាងលើ បានទទួលការងារជាប្រធានក្រុមរបស់ Arsenal តែម្ដងក្នុងការប្រកួតមិត្តភាពនេះ។ ដោយឡែករូបគេអាចនឹងទទួលបានការងារជាប្រធានក្រុមនេះនៅរដូវកាលក្រោយថែមទៀតផង។ ចំពោះរឿងដែលខ្លួនត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់រើសអើងនោះ លោក Unai Emery អ្នកចាត់ការថ្មីរបស់ Arsenal បានបញ្ជាក់ថាលោកមិនខ្វល់ចំពោះរឿងនោះទេ។ សំខាន់ពេលនេះ Ozil សប្បាយចិត្តក្នុងការលេងឱ្យក្លឹបកាំភ្លើងធំ៕ប្ឬភព៖ DailyMail