អ្នក​គាំទ្រក្លិប Valencia តវ៉ាឲ្យ​មហាសេដ្ឋីសិង្ហបុរី Peter Lim ចាក​ចេញ​ពី​ដំណែង​ម្ចាស់​ក្លិប

អ្នកគាំទ្រក្លិប Valencia ដែល​លេងក្នុង​លីគកំពូលអេស្ប៉ាញ​ La Liga បាន​បាត់​បង់​ភាព​អត់ធ្មត់របស់​ខ្លួន​ជាមួយ​ម្ចាស់​ក្លិប​សញ្ជាតិ​សិង្ហបុរី​លោក Peter Lim ហើយ​បាន​ស្នើ​ឲ្យ​ប្រធានក្លិប​រូបនេះចាកចេញ​ឈប់​កាន់​ក្លិប​មួយ​នេះតទៅទៀត។

កាសែត​ធំ​ជាង​គេ​របស់អេស្ប៉សញ Marca បាន​រាយការណ៍​ថា​ក្រុមអ្នកគាំទ្របានធ្វើបាតុកម្មនៅខាងក្រៅមជ្ឈមណ្ឌលហ្វឹកហាត់ដែលពួកគេបានជំរុញឱ្យ Lim និងប្រធានក្លឹបលោក Anil Murthy ចាកចេញពីក្រុមភ្លាមៗ។ចាប់តាំងពីលោក Lim បានក្លាយជាម្ចាស់ក្រុមក្នុងឆ្នាំ ២០១៤ អ្នកគាំទ្រមិនចូលចិត្តគាត់ដែលពួកគេគិត​ថា​លោក Lim តែងតែធ្វើការសម្រេចចិត្តដែលធ្វើឱ្យប៉ះពាល់ដល់ក្លឹប​ហើយបដិសេធមិនទទួលយកយោបល់ពីភាគីណាមួយរួមទាំងការគ្រប់គ្រងក្រុម។

ក្នុងចំណោមសកម្មភាពរបស់លោក Lim ដែលធ្វើឱ្យមានការរិះគន់ គឺការបណ្តេញគ្រូបង្វឹកភ្លាមៗដូចជាអតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United លោក Gary Neville និងការលក់កីឡាករឆ្នើមរបស់ក្រុមមួយចំនួនក្នុងតម្លៃថោកជាដើម។ ក្នុងចំណោមការលក់កីឡាករ លោក បានលក់ប្រធានក្រុម Dani Parejo ដែលបានលេងនៅកីឡដ្ឋាន Mestalla ចាប់តាំងពីឆ្នាំ ២០១១។ Parejo ត្រូវបានលក់ទៅឱ្យគូប្រជែងដ៏សំខាន់របស់ពួក​គេគឺ Villarreal កាលពីរដូវកាលមុន។ លើសពីនេះទៅទៀត! កីឡាករសំណព្វអ្នកគាំទ្រម្នាក់ទៀតគឺ Francis Coquelin ក៏ត្រូវបានលក់ទៅឱ្យ Villarreal ផងដែរ។

Valencia

ចំនួនបំណុលកាន់តែកើនឡើងៗហើយមិនបានបង្ហាញពីការធ្លាក់ចុះណាមួយនោះ​ទេ ខណៈ​ដែល Valencia ស្នើសុំសាងសង់ពហុកីឡដ្ឋានថ្មីមួយ​ទៀត​៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT