Barcelona ​ច្រាន​ចោល​សំណើ​ទាំង​អស់ ​មិន​លក់ Messi ​ទេ​

​ក្រុម​ FC Barcelona ​បាន​ប្រកាស​ជា​ថ្មី​មិន​ព្រម​លក់ Lionel Messi ​ដាច់​ខាត ទោះ​ជា​លក់​ឱ្យ​ក្រុម​ណា​ក៏​ដោយ ​បើ​ទោះ​ជា​កុងត្រា​នៅ​សល់​ត្រឹម​តែ​១​រដូវ​កាល​ក៏​ដោយ។

ប្រធាន​ក្រុម​ខាង​លើ​បាន​ប្រកាស​សុំ​ក្លឹប​ចាកចេញ​ដោយ​ខ្លួន​ឯង​នា​ដើម​សប្ដាហ៍​នេះ​។ ​ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី Messi ​បាន​និយាយ​ទូរសព្ទ​ច្រើន​នាទី​ជាមួយ Pep ​អ្នក​ចាត់ការ​ក្រុម Man City។ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ទៀត​សោត ​ក៏​មាន​ដំណឹង​ថា​មាន​តែ​ក្រុម Man City ​មួយទេ ​មាន​ភាគរយ​ច្រើន​ជាង​គេ​ក្នុង​ការ​យក​បាន Messi ​ទៅ​លេង​ជាមួយ​។

​ជាមួយ​ដំណឹង​ទៅ​លេង​នៅ​ក្រុម​លោក Pep ​ឡើង​រាល់​ថ្ងៃ​នេះ ​ក៏​ស្រាប់​តែ​ក្រុម Barcelona ​ចេញ​មុខ​ថា​រូបគេ​នឹង​មិន​លក់ Messi ​ទៅ​ឱ្យ​ក្រុម​ណា​មួយ​នោះ​ទេ។ ​រូបគេ​អាច​ចាកចេញ​បាន​នៅ​ពេល​នេះ ​ប្រសិន​ណា​បើ​មាន​ក្លឹប​ព្រម​តម្លៃ​ខ្លួន​៧០០​លាន​អឺរ៉ូ ​ដែល​ជា​លក្ខខណ្ឌ​ផ្ដាច់​កុងត្រា៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT