Hazard ​៖​រដូវ​កាល​ទី​២​នេះ គ្រប់​គ្នា​អាច​វាយ​តម្លៃ​ខ្ញុំ​បាន​ហើយ​

​ខ្សែ​ប្រយុទ្ធ Eden Hazard ​បាន​បញ្ជាក់​ថា​រដូវ​កាល​ទី​២​របស់​ខ្លួន​នៅ Real Madrid ​គឺ​អ្នក​គាំទ្រ​អាច​វិនិច្ឆ័យ​លើ​រូបគេ​បាន​ហើយ​ថា​ល្អ​ឬ​មិន​ល្អ។

​កីឡាករ​បែលហ្សិក​ខាង​លើ​នេះ ត្រូវ​បាន​ក្រុម Real Madrid ​ទិញ​យក​ពី​ក្រុម Chelsea ​កាល​ពី​រដូវ​កាល​មុន ប៉ុន្តែ​រដូវកាល​ដំបូង​របស់​គេ​លេង​មិន​បាន​ល្អ​នៅ​ឡើយ​ទេ។ ​ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​ក៏​ក្រុម Real Madrid ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​អាច​មាន​ឱកាស​លើក​ពាន​រង្វាន់ La Liga ​ផង​ដែរ។

​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​វិញ Hazard បាន​ប្ដេជ្ញា​ថា​នឹង​ប្រឹងប្រែង​ឱ្យ​បាន​ល្អ​បំផុត ព្រោះ​រដូវ​កាល​ដំបូង​សម្រាប់​កីឡាករ​ថ្មី​គឺ​សុទ្ធ​តែ​ពិបាក​សម្រប​ខ្លួន​ដូច​គ្នា​។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​បញ្ជាក់​ទៅ​អ្នក​គាំទ្រ​ដែរ​ថា​គ្រប់​គ្នា​អាច​និយាយ​ពី​គេ​ល្អ​ឬ​មិន​ល្អ​បាន​នៅ​រដូវ​កាល​ទី​២​នេះ​ហើយ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT