បឹងកេតចែកផ្លូវគ្នាជាមួយ​ Franc Santana Paivaំ ក្រោយ​ចប់​ជើង​ទី​មួយលីគ​កំពូល​កម្ពុជា

ក្លិបបឹង​កេត​អេហ្វស៊ី​បាន​ប្រកាស​កាល​ពី​ប៉ុន្មាន​នាទី​មុននេះថា​បាន​សម្រេច​ចែកផ្លូវ​គ្នា​ជាមួយខ្សែប្រយុទ្ធសញ្ជាតិ​ប្រេស៊ីល Franc Santana Paiva ហើយ​ក្រោយ​រួម​រស់​ជាមួយ​គ្នា​​ កំឡុង​កន្លះរដូវ​កាល​នៃ​ពាន​រង្វាន់ Metfone Cambodian League រដូវ​កាល​២០២០​នេះ។

កីឡាករ​ប្រេស៊ីល​ហាក់​បង្ហាញទម្រង់​លេង​មិន​សូវ​បាន​ល្អ​ក្នុង​នាម​ជា​កីឡាករ​កូតាបរទេស​របស់​ក្លិប​បឹង​កេត​ដោយ​បង្ហាញខ្លួន​៧ប្រកួត​ចុង​ក្រោយរក​បាន​៤​គ្រាប់។ ការ​បង្ហាញ​ទម្រង់​លេង​ល្អបំផុត​របស់​កីឡាករ​រូបនេះ ​គឺ​ពេល​ដែល​ជួយបឹង​កេត​ឈ្នះ​កងយោធិពលខេមរភូមិន្ទ​ក្នុង​លទ្ធផល​៦​ទល់​១​ ដែល​រូប​គេ​រក​បានបី​គ្រាប់​ម្នាក់ឯង។ Franc​ ធ្លាប់លេងឱ្យក្លិបក្នុងប្រទេសប្រេស៊ីលជាច្រើន និងចុងក្រោយបង្អស់លេងឱ្យក្លិប Devolli ក្នុងក្របខ័ណ្ឌលីគទី២របស់ប្រទេសអាល់បានី។

https://www.facebook.com/boeungketfootballclub/photos/a.290213961023705/3527876573924078/?type=3&__xts__%5B0%5D=68.ARDwbqEiuH3OJ_tuNJz9oBqTkffEp9PrrWfNrLDLftelNTVmwtrF2znXWBu4L65Vq7NWl3grsGuvac7t9KM_5Tvb-_g9pbg3PED25_R33QJ5n1i5QZGAypMEkw96G4vrlizNUnrUf9ABFxcj_w9RbMI8YMVn2Pxf7hdhBap1-lx2lPqgbYIsfk7TRW-8x4a0ZGahKBTwAAxUdix28jO7jrbijxLPN757Dl-1vTG-s5zfNLXz_-noXSA7A7JAeJRWgLWHJZpWh17QiYaiI0YUTrBOdjgxWKjIf5w6D4JxOhuuABzUZCgh4-GXI64z8ivLGKyBv1wdRkXQgtpZqSQ2Hw2uroBU0f1qZx9qQGrkfx3zxCnsXEcyyP0&__tn__=-R

ទោះ​បី​ជា​ពេល​នេះ​រដូវកាល​ដោះដូរកីឡាករកំពុងតែ​បើក​ក្ដី​បឹង​កេត​ មិន​ទាន់​បាន​ប្រកាស​ពី​ការ​យក​កីឡាករ​បរទេស​មក​ជំនួស ខ្សែ​ប្រយុទ្ធប្រេស៊ីល​រូបនេះ​ឡើយទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT