Maguire ​ថា​ខ្លួន​ពិត​ជា​ខ្លាច​ណាស់ ​ពេល​ត្រូវ​ចាប់​ខ្លួន​នៅ​ក្រិក​

​ខ្សែ​ការពារ Maguire ​ត្រូវ​បាន​អាជ្ញាធរ​ក្រិក​ចាប់​ខ្លួន បន្ទាប់​ពី​មាន​រឿង​រ៉ាវ​ប្រតាយប្រតប់​គ្នា​ជាមួយ​ប៉ូលិស​ក្នុង​តំបន់ ​អំឡុង​ពេល​វិស្សមកាល​របស់​គេ។

​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​ប្រធាន​ក្រុម Man Utd ​ខាង​លើ ​បាន​បញ្ជាក់​ថា​ខ្លួន​ហាក់​ដូចជា​ត្រូវ​គេ​ចាប់​ខ្លួន ​មិន​មែន​បទ​ល្មើស​នោះ​ទេ។ ​អំឡុង​ពេល​ឃុំ​ខ្លួន ​មាន​ការ​គំរាម​ជា​ច្រើន​កើត​ឡើង ​ហើយ​រូបគេ​យល់​ថា​ពិត​ជា​គួរ​ឱ្យ​ខ្លាច​ខ្លាំង​ណាស់។ ​ខណៈ​ដែល Maguire ​យល់​ថា​ខ្លួន​មិន​បាន​ធ្វើ​អ្វី​ដែល​ខុស​រហូត​ដល់​មាន​ការ​ចាប់​ខ្លួន​នេះ​ទេ។

​អតីត​កីឡាករ Leicester City ​ខាង​លើ​នេះ ​បាន​បន្ថែម​ទៀត​ថា​រូបគេ​នឹង​មិន​មាន​ការ​សុំទោស​អ្វី​នោះ​ទេ ព្រោះ​ខ្លួន​មិន​បាន​ធ្វើ​ខុស។ ​មួយ​វិញ​ទៀត ខ្សែ​ការពារ​រូប​នេះ​ក៏​បញ្ជាក់​ថា​យុត្តិធម៌​នឹង​មាន​សម្រាប់​គេ ​ហើយ​ខ្លួន​គេ​ផ្ទាល់​ក៏​មិន​ខា្លច​ការ​ពិត​ផង​ដែរ៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT