Giroud ​ចង់​លេង​នៅ Chelsea ​បន្ដ ​ទោះ​មាន​ក្លឹប​នៅ​បារាំង​ចាប់​អារម្មណ៍​ខ្លាំង

ខ្សែ​ប្រយុទ្ធ Olivier Giroud ​នៅ​ចិញ្ចឹម​ចិត្ត​ចង់​លេង​នៅ​ក្លឹប Chelsea ​បន្ដ​ទៀត ​បើ​ទោះ​ជា​មាន​ក្លឹប​Marseille ​របស់​បារាំង​បាន​ទាក់ទង​ចង់​ទិញ​យ៉ាង​ណា​ក៏​ដោយ។

ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ ​បាន​ចូល​រួម​ជាមួយ​ក្រុម Chelsea ​ក្រោយ​ចាកចេ​ពី Arsenal ​នា​ខែ​មករា​ឆ្នាំ​២០១៨ ​នេះ ប៉ុន្តែ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Conte ​រូប​គេ​មិន​អាច​រក្សា​តំណែង​ជម្រើស​១១​នាក់​ដំបូង​បាន​ឡើយ។ កីឡាករ​វ័យ​៣១​ឆ្នាំ​នេះ ​បាន​ជជែក​ជាមួយ​ក្រុម Marseille ​ប៉ុន្មាន​ខែ​មក​ហើយ ប៉ុន្តែ​ក្រោយ​ពី​លោក Conte ​ចាកចេញ ជំនួស​ដោយ​លោក Sarri ​វិញ រូបគេ​បែរ​ជា​ចង់​បន្ដ​នៅ Chelsea ​ដើម្បី​ប្រជែង​យក​កៅអី​ជម្រើស​១១​នាក់​ដំបូង​វិញ។

យ៉ាងណាមិញ ​បច្ចុប្បន្ន​នេះ​រូបគេ​មិន​ទាន់​ត្រលប់​មក​ចូល​រួម​ជាមួយ​ក្រុម​ Chelsea ​នៅ​ឡើយ​ទេ ​ក្រោយ​ពី​ជួយ​បារាំង​ឈ្នះ​ពាន​រង្វាន់ World Cup ​មក។ រូបគេ​ជា​ខ្សែ​ប្រយុទ្ធ​តែ​ជាប់​ជម្រើស​១១​នាក់​ដំបូង​ជា​និច្ច​ជាមួយ​ក្រុម​បារាំង​នៅ World Cup ​ប៉ុន្តែ​ឆ្លង​កាត់​៧​ប្រកួត ​រក​មិន​បាន​សូម្បី​តែ​១​គ្រាប់​ឡើយ។

ត្បិត​តែ​គេ​បង្ហើប​ថា​ចង់​នៅ​អង់គ្លេស​បន្ដ​មែន ប៉ុន្តែ​ខាង​ក្លឹប Chelsea ​កំពុង​តែ​ប្រមាញ់​យក​ខ្សែ​ប្រយុទ្ធ Higuain ​របស់ Juventus ​មក​លេង​នៅ​តំបន់​ប្រយុទ្ធ​កណ្ដាល​ហើយ ​ក្នុង​តម្លៃ​ខ្លួន​៥៣​លាន​ផោន៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT