នាយក​ជាន់​ខ្ពស់​ Bayern ថា​គ្មាន​លទ្ធភាព​យក Messi ទេ ណាមួយ​ខុស​គោលការណ៍​របស់​ក្លឹប

នាយក​ប្រតិបត្តិ​របស់​ក្លឹប Bayern Munich លោក Karl-Heinz Rummenigge ត្រូវ​បាន​គេ​ចោទ​សួរ អំពី​លទ្ធភាព​ក្នុង​ការ​នាំ​យក Lionel Messi មក​ចូលរួម​នៅ​ក្លឹប​របស់​ខ្លួន បន្ទាប់​ពី​ល្ហៀងៗ​ថា​មាន​ក្លឹប​ជា​ច្រើន​កំពុង​ប្រជែង​យក​តារា​ឆ្នើម​សញ្ជាតិ​អាហ្សង់ទីន​ចេញ​ពី​ទឹកដី Barccelona។

​ឆ្លើយ​ប្រាប់​សារព័ត៌មាន Tuttosport លោក Rummenigge និយាយ៖ “យើង​មិន​អាច​ចំណាយ​សម្រាប់​កីឡាករ​តែ​ម្នាក់​ក្នុង​ទំហំ​ដ៏​ធំ​បែប​ហ្នឹង​ទេ មួយ​ផ្សេង​ទៀត​នេះ​ក៏​មិនមែន​ជា​គោលការណ៍​ដឹកនាំ​ក្លឹប​របស់​យើង​ដែរ”។

លោក​សង្កត់​ធ្ងន់៖ “តាម​ពិត​ទៅ​លឺ​ដំណឹង​ថា Messi អាច​នឹង​ចាកចេញ​ពី Barcelona ក៏​ធ្វើ​ឲ្យ​ខ្ញុំ​រាង​ពិបាក​ចិត្ត​បន្តិច​ដែរ ដោយ Leo គេ​បាន​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្រ្ត​នៅ​ទីនោះ​ទៅ​ហើយ តាម​យោបល់​ខ្ញុំ​គេ​គួរ​តែ​បញ្ចប់​អាជីព​ជាមួយ Blaugrana [ឈ្មោះ​ហៅ​ក្រៅ​របស់ Barcelona]”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT