កីឡាករ Spurs តេស្ត​ឃើញ​មាន​ផ្ទុក​ជំងឺ COVID-19 ត្រូវ​ខកខាន​ការ​លេង​ឲ្យ​បារាំង​នៅ UNL

បន្ទាប់​ពី​ដំណឹង​របស់ Paul Pogba ពេល​នេះ​រក​ឃើញ​កីឡាករ​បារាំង​មួយ​រូប​ទៀត​ហើយ ដែល​មាន​ផ្ទុក​ជំងឺ COVID-19 នោះ​គឺ ​Tanguy Ndombele ដែល​គេ​ក៏​បាត់​ឈ្មោះ​ពី​បញ្ជី​កីឡាករ​ក្រុម​មាន់​គក​ដូច​គ្នា។

បារាំង​នឹង​ត្រូវ​តតាំង​ស៊ុយអែត ហើយ​ក្រូអាត​នៅ​ខែ​កញ្ញា​ខាង​មុខ​ សម្រាប់​ព្រឹត្តិការណ៍ UEFA Nations League ហើយ​នៅ​តំបន់​បម្រើ​របស់​គេ​គឺ​ត្រូវ​អវត្តមាន​កីឡាករ​វ័យ​ ២៣ ឆ្នាំ​ខាង​លើ។

ចំពោះ Spurs ក៏​ដូច​គ្នា ដែល​ត្រូវ​អវត្តមាន Ndombele នៅ​ប្រកួត​ត្រៀម​បើក​រដូវ​កាល ២០២០/២១ ហើយ​ស្ថានភាព​បែប​ណា​នោះ យើង​នឹង​បាន​ដឹង​ជា​បន្តទៀត​ក្នុង​កំឡុង​ពេល ១៤ ​ថ្ងៃ​បន្ទាប់៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT