Man Utd ផ្ញើ​សារ​ជូនពរ​ Pogba ក្រោយ​រក​ឃើញ​ថា​មាន​ផ្ទុក​ជំងឺ COVID-19

ជា​ដំណឹង​ភ្ញាក់ផ្អើល​មួយ​នៅ​យប់​ថ្ងៃ​ទី ២៧ ​សីហា ឆ្នាំ ២០២០ នេះ ក្រោយ​រក​ឃើញ​ថា Paul Pogba ដែល​ជា​កីឡាករ​សំខាន់​របស់​ក្លឹប Man Utd តេស្ត​ឃើញ​មាន​ផ្ទុក​ជំងឺ COVID-19។

ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​ជម្រើស​ជាតិ​បារាំង ប្រកាស​ចេញ​នៅ​បញ្ជី​ឈ្មោះ​កីឡាករ​ត្រៀម​ចូលរួម​ការ​ប្រកួត​នៅ Nations League ខែ​ក្រោយ ហើយ​ក៏​ប្រាប់​ពី​មូលហេតុ​ដែល​មិន​មាន Pogba តែ​ម្តង​ទៅ។

បច្ចុប្បន្ន​គេ​កំពុង​ស្ថិត​នៅ​ដាច់​ដោយ​ឡែក ហើយ​ក្លឹប​ Man Utd ក៏​បាន​បង្ហោះ​សារ​ជូនពរ​មុន​នេះ​ដែរ​ថា៖ “គ្រប់​គ្នា​នៅ United ជូនពរ​ឲ្យ Paul Pogba មាន​សុវត្ថិភាព​និង​ឆាប់​ជា​សះស្បើយ ក្រោយ​តេស្ត​ឃើញ​វិជ្ជមាន COVID-19″៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT