ច្បាស់ណាស់! Real Madrid ត្រូវទិញខ្សែប្រយុទ្ធកំពូលម្នាក់ទៀត

Julen Lopetegui អ្នកចាត់ការថ្មីរបស់ក្លឹប Real Madrid បានបញ្ជាក់យ៉ាងច្បាស់ថាលោកត្រូវការទិញខ្សែប្រយុទ្ធកំពូលម្នាក់ទៀត នៅរដូវកាលដោះដូរកីឡាករនេះ។

លោក Lopetegui សប្បាយចិត្តធ្វើការជាមួយ Gareth Bale និង Benzema ប៉ុន្តែខ្សែប្រយុទ្ធ២នាក់នេះ នៅមិនទាន់គ្រប់គ្រាន់សម្រាប់ក្រុមទាំងមូលឡើយ ព្រោះថាបើពួកគេរបួសទៅច្បាស់ជាយ៉ាប់មិនខាន។ តួយ៉ាងដូចជារដូវកាលមុនដែល Bale របួសនិងពេលខ្លះ Benzema របួសដែរនោះ គឺក្រុមទាំងមូលនឹងពិបាករកគ្រាប់បាល់ជាក់ជាមិនខាន។

ដោយមើលឃើញពីស្ថានភាពបែបនេះហើយ បានជាអតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអេស្ប៉ាញចង់បានខ្សែប្រយុទ្ធកំពូលម្នាក់ទៀត ដើម្បីមកជួយក្រុមស្វែងរកគ្រាប់បាល់ ប្រសិនបើមាននរណាម្នាក់របួសនៅតំបន់ប្រយុទ្ធនោះ។ ខណៈដែលខ្សែប្រយុទ្ធដែលលោកចង់បាននោះ មិនទាន់មានការបង្ហើបនៅឡើយនោះទេ៕ប្រភព៖ MARCA

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT