បើ​លក់​ចេញ​កីឡាករ ៦ រូប​នេះ Barca នឹង​សល់លុយលើ​ថ្លៃ​ពលកម្ម ២២០ លាន​អឺរ៉ូ/ឆ្នាំ

ក្នុង​កំឡុង​វិបត្តិ COVID-19 ក្លឹប Barcelona បាន​បាត់បង់​ប្រាក់ចំណូល​ប្រមាណ ៣០០ លាន​អឺរ៉ូ ដែល​ធ្វើ​ឲ្យ​តុល្យភាព​សាច់ប្រាក់​នៅ​រដូវ​កាល​បន្តបន្ទាប់​ក្លាយ​ជា​បញ្ហា​ដ៏​ស្មុគស្មាញ។

ឆ្លើយតប​នឹង​ដំណោះស្រាយ​នៃ​បញ្ហា​ប្រាក់​ចំណូល​នេះ គេ​ជឿ​ថា​ក្លឹប​អេស្ប៉ាញ​ទំនង​ជា​នឹង​មាន​ការ​លក់​ចេញ​កីឡាករ​មួយ​ចំនួន ហើយ​ក្នុង​ចំណោម​នោះ Lionel Messi ក៏​អាច​នឹង​ត្រូវ​ចែកផ្លូវ​ដូច​គ្នា។

តាម​របាយការណ៍​ពី AF បាន​ស្ទាបស្ទង់​នៅ​ទំហំ​ថ្លៃ​ពលកម្ម​រួម សម្រាប់​ការ​ចាកចេញ​របស់​កីឡាករ ៦ រូប មាន​ដូច​ជា Samuel Umtiti, Ivan Rakitic, Luis Suarez, Arthur Melo, Arturo Vidal និង Lionel Messi ដោយ​សរុប​ថ្លៃ​ដល់ ២២០ លាន​អឺរ៉ូ​ឯ​ណោះ​ក្នុង​មួយ​ឆ្នាំ។ បែប​នេះ​ប្រសិន​អ្នក​ទាំង​ ៦ ត្រូវ​ចាកចេញ​ពិត​មែន ​វា​ក៏​ជួយ​សម្រួល​ដល់​បន្ទុក​ចំណាយ​ដ៏​ធំ​មួយ​ផង​ដែរ។

នេះ​មិន​ទាន់​គណនា​តម្លៃ​ផ្ទេរ​ចេញ​របស់​ពួក​គេ​ផង ដោយ​អ្នក​ទាំង ៦ សុទ្ធ​សឹង​ជាប់​កុងត្រា​ជាមួយ​ក្លឹប​យ៉ាង​តូច ១ រយៈ​ពេល​ឆ្នាំ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT