Rivaldo ​គាំទ្រ Messi ​ឱ្យ​ចាកចេញ ​ទៅ​ចូល​រួម​ជាមួយ Man City ​

​Rivaldo ​វីរបុរស​ក្រុម FC Barcelona ​បាន​ប្រកាស​គាំទ្រ​ការ​ចាកចេញ​របស់​កីឡាករ Lionel Messi ​ហើយ​ក៏​ចង់​ឱ្យ​រូបគេ​ទៅ​លេង​នៅ​ក្រុម Manchester City ​ផង​ដែរ​។

​ក្រោយ​ពី Messi ​បាន​ប្រាប់​ទៅ​ថ្នាក់​ដឹកនាំ​ក្រុម Barcelona ​ថា​ចង់​ចាកចេញ​មក ​ក៏​ស្រាប់​តែ​មាន​ដំណឹង​បន្ដ​បន្ទាប់​ថា Man City ​ជា​ក្រុម​មួយ​ដែល​បាន​ទាក់ទង​ជាមួយ​កីឡាករ​អាហ្សង់ទីន​រូប​នេះ​រួច​ទៅ​ហើយ។ ​គេ​ជឿ​ជាក់​ថា​មាន​តែ​ក្រុម​របស់​លោក Pep ​នេះ​ទេ ដែល​អាច​អន្ទង់​ចិត្ត​របស់ Messi ​ឱ្យ​ទៅ​លេង​នៅ​អង់គ្លេស​បាន​នៅ​រដូវ​កាល​ក្រោយ​នេះ​។

​ជាមួយ​គ្នា​នេះ​ដែរ Rivaldo ​អតីត​កីឡាករ Barcelona ​​ម្នាក់​ដែរ​នោះ ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ដែរ​ថា​៖ “Man City ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់ Messi ​ហើយ។ ​គាត់​មាន​វ័យ​៣៣​ឆ្នាំ ​ប៉ុន្តែ​គុណភាព​និង​ទេព​កោសល្យ​របស់​គេ​នៅ​ល្អ​ដដែល ​ហើយ​ខ្ញុំ​គិត​ថា​គាត់​អាច​លេង​ដល់​កម្រិត​កំពូល​២​ទៅ​៣​ឆ្នាំ​ទៀត។ គាត់​អាច​នឹង​ល្បី​ឈ្មោះ​ភ្លាម​នៅ​ពេល​ទៅ​ជាន់​ទឹក​ដី​អង់គ្លេស​”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT