[ផ្លូវការ] ​ក្លឹប Leicester City លក់ Ben Chilwell ឲ្យ​ក្លឹប​តោ​ខៀវ Chelsea ហើយ

ដំណឹង​ដ៏​ក្តៅ​គគុក​នៅ​យប់​ថ្ងៃ​ទី ២៦ ​សីហា​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្លឹប​តោ​ខៀវ Chelsea មាន​ការ​សាទរ​ជា​ខ្លាំង ​ក្រោយ​ពី​ក្លឹប​ប្រកាស​ការ​ចុះ​ហត្ថលេខា​នាំ​យក​ខ្សែ​ការពារ Ben Chilwell ពី​ក្លឹប​កញ្ជ្រោង Leicester City។

កីឡាករ​អង់គ្លេស​ព្រមព្រៀង​ការ​ចុះ​ហត្ថលេខា រយៈ​ពេល ៥ ឆ្នាំ​ជាមួយ​ក្រុម​របស់​លោក Frank Lampard ពោល​គឺ​មាន​ថេរវេលា​ដល់​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០២៥។ តម្លៃ​ផ្ទេរ​របស់​គេ​មក Stamford Bridge ថ្លៃ ៥៥ លាន​អឺរ៉ូ ជាប់​ឈ្មោះ​ជា​ខ្សែ​ការពារ​មាន​តម្លៃ​ថ្លៃ​បំផុត​លំដាប់​ទី ១០ ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់។

បញ្ជាក់​ថា​សម្រាប់ Chelsea នេះ​ជា​កីឡាករ​ទី ៣ ហើយ​ដែល​ក្លឹប​បាន​ចុះ​ហត្ថលេខា​នាំ​យក ត្រៀម​ចូលរួម​លេង​នៅ​រដូវ​កាល ២០២០/២១ ខាង​មុខ។ ក្នុង​នោះ​មាន ២ រូប​ផ្សេង​ទៀត​ដែល​ល្ហៀងៗ​ត្រៀម​នឹង​មក​ដល់ រួម​មាន Kai Havertz និង Thiago Silva៕ ប្រភព៖ TransferMarkt

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT