លោក មាស ចាន់ណា៖ សម្រាប់ណាហ្គា ឱកាសប្រជែងពានគឺនៅឆ្ងាយផុត​ពី​ដៃ

គ្រូបង្គោលក្លិបណាហ្គាវើល លោក មាស ចាន់ណាបានទទួលស្គាល់ថា ឱកាសប្រជែងតំណែងជើងឯក Metfone Cambodian League រដូវកាល២០២០ ជុំទីពីរពិត​ជានៅឆ្ងាយពីដៃរបស់ក្រុមលោក តែអ្វីសំខាន់នោះ សមាជិកគ្រប់រូបនឹងប្រឹងអស់ពីលទ្ធភាព យ៉ាងហោចណាស់ក៏អាចបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ដែរ។

និយាយក្នុង​វេបសាយ CNCC៖”សម្រាប់ណាហ្គា ឱកាសប្រជែងពានគឺនៅឆ្ងាយ ព្រោះគម្លាតពិន្ទុពីក្រុមកំពូលតារាងទៅក្រុមលេខ៦ មានដល់ទៅ១០ប៉ុណ្ណោះ អ៊ីចឹងឱកាសនៅសេសសល់តិចតួចណាស់។ បើរំពឹងថា ឈ្នះពាន ទាល់តែក្រុមយើងឈ្នះទាំង៥ប្រកួត ហើយក្រុមផ្សេងៗទៀតប្រកួតចាញ់។ អ៊ីចឹងឥឡូវសម្រាប់ទិសដៅរបស់យើងត្រូវព្យាយាមបន្ត គឺមានតែធ្វើម៉េចឲ្យបានលេខ៣ បើបានលេខ៣ក៏ជាជោគជ័យសម្រាប់យើងដែរក្នុងរដូវកាលនេះនៅពេលដែលយើងស្ថិតក្នុងដំណាក់កាលលេខ៦បែបនេះ។”

ជុំទីពីរ Metfone Cambodian League 2020 នេះ ណាហ្គាវើលដ៍ត្រូវបើកឆាកជួបសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទនៅស្តាតចាស់ ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT