Leeds United ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ Rodrigo ​តម្លៃ​ខ្ពស់​បំផុត​នៅ​ក្លឹប​៣៥​លាន​ផោន​

​Leeds United ​បាន​យល់​ព្រម​តម្លៃ​ខ្លួន​៣៥​លាន​ផោន ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ Rodrigo ​ពី​ក្រុម Valencia ​ហើយ​។

​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​ខាង​លើ​នេះ ​នឹង​មក​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ ​បន្ទាប់​ពី​ក្លឹប​ទាំង​ពីរ​បាន​យល់​ព្រម​គ្នា​ក្នុង​តម្លៃ​ខ្លួន​៣៥​លាន​ផោន​កាល​ពី​ម្សិលមិញ។ ​ដោយ​តម្លៃ​ខ្លួន​នេះ គឺ​ជា​តម្លៃ​ខ្លួន​កីឡាករ​ខ្ពស់​បំផុត​សម្រាប់​ក្រុម Leeds United ​ទិញ​ចូល​សម្រាប់​ត្រៀម​ខ្លួន​ចូល​លេង​លីគ​កំពូល​អង់គ្លេស​ឡើង​វិញ ​ក្រោយ​ខកខាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ​ខាង​លើ ​ជា​កីឡាករ​សំខាន់​ណាស់​សម្រាប់​ក្រុម Valencia ​ហើយ​ក៏​ជា​បេក្ខភាព​មួយ​រូប​ដែល​ក្រុម Barcelona ​ចង់​បាន​ផង​ដែរ។ ​យ៉ាងណាមិញ ​នៅ​ចុង​រដូវ​កាល​កន្លង​ទៅ​នេះ ​រូបគេ​មិន​បាន​បង្ហាញ​សមត្ថភាព​ទេ ដោយសារ​មាន​បញ្ហា​របួស​ជង្គង់៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT