ប្រភពនៅអង់គ្លេសបានបញ្ជាក់ថាលោក Jose Mourinho ឈ្លោះប្រកែកគ្នាជាមួយប្រធានក្លឹប Ed Woodward រឿងទិញដូរកីឡាករនៅរដូវកាលដោះដូរនេះ។
អ្នកចាត់ការខាងលើចង់ទិញកីឡាករ៤នាក់បន្ថែមទៀត ដោយអាចនឹងប្រើលុយជាច្រើន។ ខណៈដែលខាងលោក Ed Woodward វិញ បញ្ជាក់ថាប្រសិនបើលោក Jose ចង់ទិញកីឡាករបន្ថែមមែន នោះនឹងតម្រូវឱ្យលក់កីឡាករក្នុងក្រុមចេញខ្លះ ដើម្បីបានលុយមកទប់ការចំណាយទាំងអស់។ ដោយគិតត្រឹមពេលបច្ចុប្បន្ននេះ លោកបានចំណាយអស់៧០លានផោនទៅហើយ ទៅលើការទិញកីឡាករថ្មីចូលក្រុមនេះ។
បិសាចក្រហម Manchester United បង្ហាញទម្រង់លេងមិនល្អឡើយក្នុងការប្រកួតពានរង្វាន់មិត្តភាពអន្តរជាតិ ICC នៅសហរដ្ឋអាមេរិក។ អ្វីដែលធ្ងន់ជាងគេនោះ គឺពួកគេបានបាញ់ក្រុមគូប្រជែង Liverpool រហូតដល់៤-១ឯណោះ។ ការបរាជ័យនេះហើយ បានធ្វើឱ្យប្រធានក្លឹបបិសាចក្រហមមិនសប្បាយចិត្តឡើយ ត្បិតអីការចំណាយច្រើនហើយ ប៉ុន្តែលទ្ធផលនៅមិនទាន់គាប់ប្រសើរទៀតនោះ៕ ប្រភព៖ DailyMail