នាយក​ជាន់​ខ្ពស់​ Bayern បង្ហើប​ពី​អនាគត​របស់ David Alaba ទាំង​ដែល​មាន Davies កំពុង​ប្រជែង

David Alaba ដែល​រមែង​ជាប់​ឈ្មោះ​លេង​នៅ​តំណែង​ការពារ​ស្លាប​ឆ្វេង​របស់​ក្លឹប Bayern Munich ពេល​នេះ​លែង​ក្លាយ​ជា​តួ​ឯក​សំខាន់​ត​ទៅ​ទៀត​ហើយ ដោយ​ប្រកួត​ភាគ​ច្រើន​គេ​បាន​ត្រឹម​អង្គុយ​បម្រុង​​ឬ​ប្តូរ​ឲ្យ​មក​លេង​នៅ​ Role ការពារ​កណ្តាល​វិញ។

ជុំវិញ​អនាគត​មិន​ប្រាកដ​ប្រជា​របស់ Alaba ក៏​ត្រូវ​បាន​នាយក​ប្រតិបត្តិ​ក្លឹប​អាល្លឺម៉ង់​លោក Karl-Heinz Rummenigge និយាយ​ថ្មីៗ​នេះ ពី​ភាគរយ​ដែល​គេ​នឹង​បន្ត​នៅ​នា​រដូវ​កាល​ក្រោយ។

ប្រាប់​សារព័ត៌មាន Sky Germany លោក Rummenigge មាន​ប្រសាសន៍៖ “ជាមួយ​ភាព​ដ៏​ល្អ​បំផុត ខ្ញុំ​មិន​អាច​ស្រមៃ​ថា David គេ​ចង់​ចាកចេញ​ពី Bayern នោះ​ទេ ដោយ​យើង​ពិត​ជា​ចាប់​អារម្មណ៍​នឹង​ចង់​ឲ្យ​គេ​បន្ត​នៅ ហើយ​ខ្ញុំ​ក៏​គិត​ថា​គេ​ប្រៀប​ Bayern ទៅ​នឹង​ផ្ទះ​របស់​គេ​មួយ​អ៊ីចឹង​ដែរ”។

បញ្ជាក់​ថា​រដូវ​កាល ២០១៩/២០ ខ្សែ​ការពារ​សញ្ជាតិ​អូទ្រីស​បង្ហាញ​ខ្លួន ៤២ ប្រកួត រក​បាន ២ គ្រាប់​និង Assist ២ លើក​ឲ្យ​ក្លឹប Bayern Munich៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT