Malcom, Clement Lenglet និង Arthur Melo ត្រូវបានចុះកុងត្រាលេងឱ្យក្លឹប FC Barcelona ហើយនៅរដូវកាលដោះដូរកីឡាករនេះ ប៉ុន្តែលោកValverde ដែលជាអ្នកចាត់ការបញ្ជាក់ថានឹងទិញបន្ថែមទៀត។
គ្រូបង្វឹកដែលដឹកនាំក្រុម Barcelona លើកពាន២រដូវកាលមុន បានបញ្ជាក់ថាការផ្លាស់ប្ដូរកីឡាករនិងកសាងក្លឹបឱ្យកាន់តែខ្លាំងបន្ថែមទៀតគឺត្រូវនាំចូលកីឡាករល្អៗមករួមក្រុម។ បើទោះជាកីឡាករបច្ចុប្បន្នមានសមត្ថភាពទៅហើយមែន ប៉ុន្តែក្លឹបនៅតែចង់បានកីឡាករថ្មីមកបន្ថែម ដើម្បីមកបំពេញចន្លោះខ្វះខាត។
“មានកីឡាករជាច្រើនបានត្រលប់ចូលក្រុមវិញ បន្ទាប់ពីត្រូវក្លឹបដទៃខ្ចីជើង និងមានកីឡាករមកពីក្រុម B ផងដែរ។ យើងជឿជាក់ថាពួកគេនឹងជួយយើងបានច្រើនបន្ថែមទៀតនៅរដូវកាលនេះ ប៉ុន្តែសម្រាប់ខ្ញុំប្រហែលជាត្រូវទិញកីឡាករបន្ថែមទៀត។ យើងនឹងព្យាយាមកសាងក្រុមដ៏ខ្លាំងជាងគេមួយ មិនមែនត្រឹមតែខ្លាំង១១នាក់ដំបូងឡើយ គឺខ្លាំងទាំងអស់តែម្ដង”។ សម្ដីរបស់លោកValverde៕ប្រភព៖ MARCA