លោក ស៊ុំ វណ្ណា ថ្លែងអំពីការបង្ហាញខ្លួនរបស់យុវជនក្មេងៗជាមួយក្រុមឈុតធំ

« ពួកគាត់ត្រូវការពេលវេលាក្នុងការលេង ព្រោះយើងបានយកគាត់មកលេងជាមួយឈុតធំហើយ ពួកគាត់ត្រូវការពេលលេងយ៉ាងហោចណាស់ពី១០ទៅ២០នាទី ទៅតាមស្ថានភាពការប្រកួតរបស់យើង ។ ខ្ញុំឃើញពួកគាត់មានគុណភាពក្នុងការលេងរបស់គេ ប៉ុន្តែនៅក្នុងចន្លោះពេលណាមួយដូចជានៅពេលក្រុមយើងជោគជ័យ ក្រុមយើងលេងជាមួយក្រុមដែលប្រហាក់ប្រហែល ឬក្រោមយើង យើងអាចដាក់គាត់លេងបាន » ។នេះ​គឺ​ជា​ការ​លើកឡើង​របស់​លោក ស៊ុំ វណ្ណា​គ្រូបង្វឹក​ភ្នំពេញ​ក្រោន​ដែល​និយាយ​អំពី​ការ​ផ្ដល់ឱកាស​ឲ្យ​យុវជនឡើង​លេង​ឈុត​ធំ។

« សម្រាប់ការប្រកួតបន្តទៀតយើងនៅតែបន្តដាក់ពួកគាត់ ដោយយើងនឹងរៀបចំដើម្បីឲ្យពួកគាត់បានបង្ហាញ ក៏ដូចជាយើងបានត្រៀមមើលថាតើរដូវកាលក្រោយពួកគាត់អាចជាជម្រើស១១នាក់ ឬកៅអីបម្រុង ហើយយើងក៏សិក្សាមើលថាតើយើងគួរនាំចូលកីឡាករបន្ថែមទៀតឬយើងមានធនធានគ្រប់គ្រាន់ហើយ » ។

« យើងគិតថាឆ្នាំក្រោយយើងនឹងធ្វើរបៀបនេះទៀតមានន័យថាយើងប្រូម៉ូតកីឡាករមកបន្ថែមទៀតដើម្បីឲ្យគាត់មានឱកាសជាមួយឈុតធំ ដូច្នេះយើងមានកំនើនកីឡាករបន្ថែមទៀតដើម្បីជួយក្រុម ព្រោះប្រសិនបើយើងមានគ្រប់គ្រាន់យើង យើងមិនត្រូវការពីខាងក្រៅមកថែមទៀតទេ » ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT