ជំនួប​ពិសេសនៃលីគកំពូលជុំទី២ចេញ​ហើយ! បឹង​កេត​ប៉ះ​វិសាខា ក្រោន​ប៉ះស្វាយរៀងក្នុង​សប្ដាហ៍​ទី​១៤

ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា រដូវកាល ២០២០បានចែកចេញជាពីរក្រុម សម្រាប់ការប្រកួតជុំទី២ ដើម្បីពង្រួញពេលវេលា ដោយសារវិបត្តិជាសកលនៃជំងឺកូវីដ១៩។


គណៈកម្មការជាតិបាល់ទាត់ជាតិកម្ពុជា CNCC បានរៀបចំកម្មវិធីចាប់ឆ្នោតជ្រើសរើសគូប្រកួត នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រោយបញ្ចប់ការប្រកួតជើងទី១ ដោយ៧ក្រុមពីលេខ៧ដល់លេខ១៣ត្រូវប្រកួតធម្មតាសម្រាប់ក្រុមទី២ ខណៈក្រុមទី១ គឺក្រុមលេខ១ដល់លេខ៦លើកំពូលតារាង ដូចជាបឹងកេត ព្រះខ័នរាជស្វាយរៀង វិសាខា កងយោធពលខេមរភូមិន្ទ ភ្នំពេញក្រោន និងក្រុមណាហ្គាវើលត្រូវបន្តប្រកួតប្រជែងដណ្តើមម្ចាស់ជើងឯក។

ចំពោះក្រុមទី២ ដែលឈរនៅបាតតារាង១ក្រុមនឹងត្រូវទម្លាក់ទៅក្រុមលីគទី២។ សម្រាប់ការប្រកួតជុំទី២ សប្តាហ៍ទី១៤នឹងត្រូវចាប់ផ្តើមពីថ្ងៃទី៥-៦ ខែកញ្ញា ដោយមាន៦ប្រកួត ក្នុងនោះក្រុមទី១ ប្រជែងជើងឯកមាន៣ប្រកួត ដែលជាការប៉ះគ្នារវាងក្រុមកងយោធពលខេមរភូមិន្ទប៉ះជាមួយណាហ្គាវើល ព្រះខ័នរាជស្វាយរៀងប៉ះជាមួយភ្នំពេញក្រោន ខណៈវិសាខានឹងប្រជែងជាមួយក្រុម បឹងកេត។ គ្រប់ការប្រកួតទាំងអស់គ្រោងនឹងបញ្ចប់នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។

ការកំណត់ចំណាត់ថ្នាក់ការប្រកួតក្នុងក្របខ័ណ្ឌ Metfone Cambodian League ជើងទី២ (បូកលទ្ឋផលពីជើងទី១)

– ករណីក្លិបពីរ ឬក្លិបលើសពីនេះមានពិន្ទុស្មើគ្នា ចំណាត់ថ្នាក់និងធ្វើឡើងដូចខាងក្រោម ៖
– ពិន្ទុសរុប (លទ្ឋផល) ដែលពាក់ព័ន្ឋ (Head to Head) ពីជើងទី១
– ផលសងគ្រាប់បាល់សរុបវវាងក្លិបដែលពាក់ព័ន្ឋ (Head to Head) ពីជើងទី១
– គ្រាប់បាល់ទាត់ចូលទីគេសរុបរវាលក្លិបដែលពាក់ព័ន្ឋ (Head to Head) ពីជើងទី១
– ផលសងគ្រាប់បាល់សរុប
– គ្រាប់បាល់ទាត់ចូលទីគេសរុប
– ទាត់បាល់១១ម៉ែត្រ បើពាក់ព័ន្ឋតែពីរក្លិប ហើយក្លិបទាំងពីកំពុងលេងនៅលើទីលាន
– ក្លិបមានចំណាត់ថ្នាក់ហ្វែរផ្លេ (Fair Play) ល្អជាងគេ។ ពិន្ទុតិចជាងគេដែលបានដោយការបូកសរុបកាតលឿង និងកាតក្រហមពីការប្រកួតទាំងអស់របស់ក្លិប។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT