Davies ស្នើ​សុំ​នាយករដ្ឋមន្រ្តី​កាណាដា​រឿង​មួយ ក្រោយ​ខ្លួន​ឈ្នះ​ពាន UCL

Alphonso Davies ទើប​តែ​ឈ្នះ​ពាន UCL ជាមួយ​ក្លឹប Bayern Munich ហើយ​ក៏​ជា​កីឡាករ​កាណាដា​ដំបូង​បង្អស់​ក្នុង​លោក ដែល​បាន​លើក​ពាន​រង្វាន់​មួយ​នេះ​ផង​ដែរ។

ក្រោយ​ចប់​ការ​ប្រកួត Davies ក៏​ទទួល​បាន​ការ​អបអរ​សាទរ​យ៉ាង​ធំធេង​ពី​នាយក​រដ្ឋមន្រ្តី​ប្រចាំ​ប្រទេស​កាណាដា​លោក Justin Trudeau ដោយ​សរសេរ​នៅ​លើ Twitter ថា៖ “ជា​ពេលវេលា​ប្រវត្តិសាស្រ្ត​មួយ អ្នក​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​កាណាដា​មាន​មោទនភាព​ខ្លាំង​ណាស់ អបអរ​សារទរ​ជាមួយ​ជ័យជម្នះ​ដ៏​ធំ​នេះ, Alphonso!”។

ឆ្លើយតប​នឹង​សារ​មួយ​នេះ កីឡាករ​វ័យ ១៩ ឆ្នាំ​ក៏​បាន​ទទូច​ស្នើ​សុំ​នាយករដ្ឋមន្រ្តី​បែប​នេះ​វិញ​ថា៖ “ពិត​ជា​អរគុណ​ណាស់​នាយករដ្ឋមន្រ្តី Justing Trudeau! តែ​ខ្ញុំ​អាច​សុំ​ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ​រយៈ​ពេល ១ សប្តាហ៍​បាន​ទេ”។

បញ្ជាក់​ថា​នេះ​ជា​សំណើ​ពិសេស​មួយ ព្រោះ​កំឡុង​ស្ថានភាព​ជំងឺ COVID-19 ​ការ​ហោះហើរ​ទាំង​ឡាយ​គឺ​ត្រូវ​បាន​ផ្អាក​ហើយ អ៊ីចឹង​យើង​នឹង​រង់ចាំ​មើល​ចម្លើយ​ពី​ប្រធានាធិបតី​កាណាដា​ទាំង​អស់​គ្នា៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT