Jose Mourinho ​បញ្ជាក់​ថា Matic ​រង​របួស ​មិន​អាច​លេង​បើក​រដូវ​កាល​លីគ​បាន​ទេ

លោក Jose Mourinho ​បាន​បញ្ជាក់​ថា​ខ្សែ​បម្រើ Nemanja Matic ​បាន​រង​របួស​ជង្គង់ និង​ត្រូវ​សម្រាក​ព្យាបាល ​មិន​អាច​ចូល​លេង​នៅ​បើក​រដូវ​កាល​បាន​ទេ។

ក្រុម​បិសាច​ក្រហម ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ស​ត្រូវ​ចាស់ Liverpool ​យ៉ាង​ចាស់​ដៃ ៤-១ ក្នុង​ការ​ប្រកួត​មិត្តភាព​ពាន​រង្វាន់ ICC ​នៅ​សហរដ្ឋ​អាមេរិក។ ក្រោយ​បរាជ័យ​នេះ​ដែរ លោក Jose Mourinho ​ក៏​បាន​បង្ហើប​ពី​ដំណឹង​អាក្រក់​មួយ​ទៀត​ដែរ ​ដោយ​ខ្សែ​បម្រើ​សំខាន់​របស់​ខ្លួន Matic ​បាន​រង​របួស និង​ត្រូវ​សម្រាក​ព្យាបាល​រយៈ​ពេល​យូរ​ទៀត។ ដែល​នេះ​មាន​ន័យ​ថា​រូបគេ​មិន​អាច​ចូល​លេង​នៅ​ថ្ងៃ​បើក​ឆាក​ពាន​រង្វាន់ Premier League ​បាន​ទេ។

អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​និយាយ​ចំពោះ​រឿង​កីឡាករ​របួស​នេះ​ថា​៖ “Smalling? ​ខ្ញុំ​គ្មាន​យោបល់​ទេ Shaw? ​ខ្ញុំ​គ្មាន​យោបល់​ទេ ​ប៉ុន្តែ Matic ​បាន​វះ​កាត់​រួច​រាល់​ហើយ។ គេ​នឹង​អវត្តមាន​នៅ​បើក​រដូវ​កាល​នេះ។ គាត់​ត្រលប់​ពី World Cup ​មក​ជាមួយ​របួស ​ហើយ​វិស្សមកាល​របស់​គេ​គឺ​មិន​គ្រប់​គ្រាន់​សម្រាប់​ព្យាបាល​របួស​ឡើយ”៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT