Cristiano Ronaldo បានប្រកាសលក់ផ្ទះរបស់ខ្លួននៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ ក្រោយពីផ្លាស់ទៅលេងនៅក្លឹប Juventus រួចមក។
ផ្ទះរបស់ Ronaldo ដែលប្រកាសលក់នេះ មានបន្ទប់គេង៧ និងបន្ទប់ទឹក៨។ នៅក្នុងផ្ទះនេះក៏មានអាងទឹក និងទីធ្លាសួនច្បារផងដែរ។ សម្រាប់តម្លៃនេះផ្ទះនេះវិញ ត្រូវបានគេប៉ាន់ប្រមាណថាអាចនឹង៤,៨លានផោនឯណោះ។ ផ្ទះដែលប្រកាសលក់នេះដែរ ដូចដែលអ្នកគាំទ្របានឃើញស្រាប់ហើយ គឺដូចដែលនឹង Ronaldo តែងតែបង្ហោះនៅលើបណ្ដាញសង្គមជាមួយកូនៗពួកគេអីចឹងដែរ។
នេះជារឿងសាមញ្ញទៅហើយសម្រាប់កីឡាករដែលផ្លាស់ទៅលេងនៅក្លឹបណា ដែលតែប្រកាសលក់ផ្ទះនៅក្លឹបចាស់ជានិច្ច ហើយទៅទិញផ្ទះថ្មី។ ដោយឡែកសម្រាប់ Ronaldo រូបគេក៏នឹងទិញផ្ទះថ្មីមួយទៀតនៅទីក្រុង Turin ប្រទេសអ៊ីតាលីផងដែរ៕ប្រភព៖ ThESUN