Lindelof ​ក្លាយ​ជា​វីរបុរស ​ក្រោយ​វៃ​ដណ្ដើម​កាបូប​ពី​ចោរ​ដែល​លួច​ពី​ស្ត្រី​ចំណាស់​ម្នាក់​

​Victor Lindelof ​បាន​ជួយ​ស្ត្រី​ម្នាក់ ​ក្រោយ​ពី​ចោរ​បាន​លួច​កាបូប​របស់​គាត់ ​នៅ​ស្រុក​កំណើត​របស់​ខ្លួន​ប្រទេស​ស៊ុយអែត​។

​ប្រភព​ពី​កាសែត​ក្នុង​ស្រុក ​បាន​បញ្ជាក់​ថា Victor Lindelof ​បាន​វាយ​តប់​ជាមួយ​ក្រុម​ចោរ​ដែល​លួច​កាបូប​ពី​ស្ត្រី​ម្នាក់ ដើម្បី​ដណ្ដើម​យក​កាបូប​នោះ​មក​វិញ។ ​ដោយ​ការ​វាយ​តប់​គ្នា​នោះ មិន​បាន​បណ្ដាល​ឱ្យ​មាន​របួស​ស្នាម​អ្វី​ធ្ងន់ធ្ងរ​ទេ ​ហើយ​ក៏​បាន​ជួយ​ស្ត្រី​ចំណាស់​វ័យ​៩០​ឆ្នាំ​នោះ​ឱ្យ​ទទួល​បាន​កាបូប​របស់​ខ្លួន​វិញ​ផង​ដែរ។ ​រឿង​នេះ ​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​មែនទែន​ក្នុង​ប្រទេស​ស៊ុយអែត។

​ខ្សែ​ការពារ​របស់​ក្រុម Man Utd ​ខាង​លើ​នេះ ​បាន​ក្លាយ​ជា​វីរបុរស​ក្រោយ​ពី​ជួយ​ស្ត្រី​ខាង​លើ ស្រប​ពេល​មិត្ត​រួម​ក្រុម​របស់​គេ​វិញ Maguire ​កំពុង​ដោះស្រាយ​ទោស ​ដែល​រូបគេ​បាន​វាយ​ប៉ូលិស​នៅ​ក្រិក​ឯ​ណោះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT