គ្រូ​ថ្មី Barca ​មិន​ត្រូវ​ការ Suarez ​ទេ រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​

​លោក Ronald Koeman ​បាន​បញ្ជាក់​ថា​លោក​មិន​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ Luis Suarez ​ឡើយ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ដូច្នេះ​រូបគេ​អាច​ស្វែង​រក​ក្លឹប​ថ្មី​ដើម្បី​លេង​បាន​។

​ក្រោយ​ពី​ទទួល​តំណែង​ជា​អ្នក​ចាត់ការ​ក្រុម Barcelona ​មក ​លោក Koeman ​មាន​ការងារ​ធ្វើ​ច្រើន​មែនទែន។ ​បច្ចុប្បន្ន​នេះ​លោក​កំពុង​មើល​កីឡាករ​ក្នុង​ក្រុម ដោយ​ត្រូវ​ប្រើ​ប្រាស់​នរណា ​និង​មិន​ប្រើ​ប្រាស់​នរណា។ ប្រសិន​បើ​កីឡាករ​ដែល​មិន​ស្ថិត​ក្នុង​គម្រោង​លោក​ទេ ​នោះ​លោក​នឹង​ទាក់ទង​ទៅ​​តាម​ទូរសព្ទ​ភ្លាម ​ដើម្បី​ប្រាប់​ដល់​ពួកគេ​ថា​រក​ក្លឹប​ថ្មី​លេង​ទៅ។

ជាក់​ស្ដែង​ខ្សែ​ប្រយុទ្ធ Suarez ​ក៏​បាន​ទទួល​ទូរសព្ទ​របស់​លោក Koeman ​ដែរ។ ​អតីត​អ្នក​ចាត់ការ​ក្រុម​ហុល្លង់​រូប​នេះ ​បាន​និយាយ​ត្រង់​ថា​រូបគេ​មិន​ស្ថិត​ក្នុង​គម្រោង​សម្រាប់​រដូវ​កាល​ថ្មី​ឡើយ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ទៅ អាច​ស្វែង​រក​ក្លឹប​ថ្មី​លេង​បាន​ហើយ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT