Pogba ​នឹង​បន្ដ​លេង​ឱ្យ Man Utd ​មិន​ចេញ​ទៅ​ណា​ទេ​

​ខ្សែ​បម្រើ Paul Pogba ​នឹង​មិន​ចាកចេញ​ទៅ​ចោល​ក្រុម Manchester United ​នោះ​ទេ ​បើ​ទោះ​ជា​បច្ចុប្បន្ន​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​រូបគេ​ទៅ​ក៏​ដោយ។ នេះ​បើ​តាម​ភ្នាក់ងារ​ទីផ្សារ​របស់​គេ​បញ្ជាក់។

Pogba ​ចង់​ចាកចេញ​ពី​ក្រុម Man Utd ​កាល​ពី​ដើម​រដូវ​កាល​កន្លង​ទៅ តែ​បន្ទាប់​ពី​ក្រុម​បិសាច​ក្រហម​ទិញ​បាន Bruno ​មក​រួម​ក្រុម ​និង​ជួយ​ក្រុម​បាន​ច្រើន​មក ក៏​ស្រាប់​តែ​ចិត្ត​គំនិត​របស់​គេ​ប្រែប្រួល​តែ​ម្ដង។ ​ពេល​នេះ ​កីឡាករ​បារាំង​លែង​ចង់​ចាកចេញ​ទៅ​ណា​ហើយ មួយ​វិញ​ទៀត​រូបគេ​ក៏​កំពុង​ចរចា​ជាមួយ​កុងត្រា​ថ្មី​នៅ Old Trafford ​ផង​ដែរ។​​

បើ​តាម​ភ្នាក់ងារ​ទីផ្សារ​របស់ Pogba ​បាន​និយាយ​ថា​រដូវ​ក្ដៅ​នេះ ​អតីត​កីឡាករ Juventus ​នឹង​មិន​ចាកចេញ​ទៅ​ណា​នោះ​ទេ។ ​មួយ​វិញ​ទៀត ​បច្ចុប្បន្ន Man Utd ​ក៏​កំពុង​ចរចា​បន្ដ​កុងត្រា​ថ្មី​ឱ្យ​ថែម​ទៀត​ផង ព្រោះ​ប៉ុន្មាន​ប្រកួត​មក​នេះ​​រូបគេ​លេង​បាន​យ៉ាង​ល្អ​ជាមួយ Bruno ​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT