រក​ឃើញ​ក្រុម​ទាំង​៦​ត្រូវ​ប្រកួត​វិល​ជុំដណ្ដើម​ពាន Metfone Cambodian League រដូវ​កាល​២០២០

ក្រុមទាំង១៣នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល២០២០នេះ បានបញ្ចប់ការប្រកួតជើងទី១ ហើយ៦ក្រុមលើកំពូលតារាងនឹងបន្តការប្រកួតប្រជែងម្ចាស់ដំណែងជើងឯក​ដោយ​ចាប់​ឆ្នោត​ប្រកួតវិល​ជុំ។

ក្រុមខ្លាំងៗទាំង​៦រួមមាន៖ បឹងកេត, ព្រះខ័នរាជស្វាយរៀង, វិសាខា, កងយោធពលខេមរភូមិន្ទ, ភ្នំពេញក្រោន, និងណាហ្គាវើល ហើយក្រុមទាំង៦នេះ នឹងត្រូវចាប់ឆ្នោតជ្រើសរើសគូប្រកួតជុំទី២ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ខណៈក្រុមលេខ៧ដល់លេខ១៣ ត្រូវប្រកួតធម្មតា។

ដោយ​ឡែក​!​ ក្រុម​ទាំង​៦នេះ​បឹង​កេត​បាន​ឡើង​ទៅ​ឈរ​កំពូល​តារាង​ក្រោយ​យក​ឈ្នះ​ព្រះខ័នរាជស្វាយរៀង​៤​ទល់​២​កាល​ពី​ម្សិលមិញ​នៅ​កីឡដ្ឋានស្វាយរៀង។៤គ្រាប់របស់ក្រុមភ្ញៀវ បឹងកេតធ្វើសម្រេចបាន២គ្រាប់ដោយកីឡាករ ម៉ាត់ នូរុណ,  Gopane Mothusi, និង សៀង ចន្ធា ខណៈ២គ្រាប់របស់ម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ Kobayashi Daisuke និងកីឡាករ Jean Marie Privat Befolo Mbarga។

ឆ្លងកាត់១២ប្រកួតរបស់បឹងកេតឈ្នះ១០ប្រកួត ស្មើ២ប្រកួត មិនដែលចាញ់ មាន៣២ពិន្ទុ ឈរលេខ១ ។ រីឯ១២ប្រកួតរបស់ព្រះខ័នរាជស្វាយរៀង ឈ្នះ១០ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត មាន៣១ពិន្ទុ ឈរលេខ២៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT