លីគ Premier League រដូវកាលនេះ បានបំបែកកំណត់ត្រាចំណាយទៀតហើយ ដោយអាចនឹងលើស១ពាន់លានដុល្លារឯណោះ។
នេះជាការចំណាយលើស១ពាន់លានដុល្លារជាលើកទី៣ជាប់គ្នា៣រដូវកាល ក្នុងប្រវត្តិសាស្ត្រទីផ្សារដោះដូរកីឡាកររបស់លីគនៅ ប្រទេសអង់គ្លេស។ ដោយក្លឹបដែលចំណាយច្រើនជាងគេនាពេលបច្ចុប្បន្ននេះ គឺក្លឹប Liverpool ដែលចាយអស់១៦៧លានផោនទៅហើយ។ ដោយឡែកអ្វីដែលពិសេសនោះគឺក្លឹបចំណាយច្រើនលំដាប់ទី២គិតត្រឹមពេលនេះ គឺ West Ham ៨៩លានផោន លើសក្រុម Arsenal , Man Utd អីទៅទៀត។
កីឡាករដែលក្លឹបទិញថ្លៃជាងគេគិតត្រឹមពេលនេះគឺ Riyad Mahrez ដែលក្រុម Manchester City ទិញយកពីក្រុម Leicester City ក្នុងតម្លៃខ្លួន៦០លានផោន។ ចំណែកឯការចំណាយច្រើនបំផុតនៅរដូវកាលដោះដូរកីឡាករក្នុងលីគ Premier League គឺ ១,៤ពាន់លានផោន៕ប្រភព៖ DailyMail