PSG ​ពិចារណា​ដក​លោក Tuchel ​ពី​តំណែង​អ្នក​ចាត់ការ​ហើយ​

​ក្រុម PSG ​កំពុង​ពិចារណា​ដក​លោក Tuchel ​ពី​តំណែង​អ្នក​ចាត់ការ​ហើយ ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​ចាញ់ Bayern Munich ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​។

បើ​ទោះ​ជា​ដឹក​នាំ​ក្រុម​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ​និង​ឈ្នះ​ពាន​រង្វាន់​ក្នុង​ស្រុក​ស្រួល​ក៏​ដោយ ​ក៏​តំណែង​របស់​លោក Tuchel ​កំពុង​រង​សម្ពាធ​ដដែល។ ​ក្រុម PSG ​មាន​គោលដៅ​ធំ​ឱ្យ​អ្នក​ចាត់ការ​សម្រេច​គឺ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​នេះ​ឯង។ ដូច្នេះ​ការ​ដឹក​នាំ​ក្រុម​មិន​បាន​សម្រេច ​នោះ​ប្រាកដ​ណាស់​នឹង​ប្រឈម​ជាមួយ​ការ​ដក​ចេញ​មិន​ខាន។

ជាក់​ស្ដែង​ពេល​នេះ ​ក្រោយ​ពី​ចាញ់​ក្រុម Bayern ​ហើយ ​ថ្នាក់​ដឹក​នាំ​ក្រុម PSG ​កំពុង​ពិចារណា​គ្នា​ហើយ​​ថា​នឹង​ត្រូវ​ដក​លោក Tuchel ​ចេញ​ឬ​យ៉ាង​ណា។ ​ពួកគេ​មើល​ឃើញ​លោក ​Allegri ​អតីត​គ្រូ​របស់ Juventus ​ដែល​កំពុង​ទំនេរ ថា​អាច​មក​ដឹក​នាំ​ក្រុម​បន្ដ​បាន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT