Neymar ​យំ​ហ៊ូ ​ក្រោយ​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ PSG ​ចាញ់ Bayern ​

​ក្រុម Bayern Munich ​បាន​ក្លាយ​ជា​ជើង​ឯក​ពាន​រង្វាន់ UEFA Champions League ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ PSG ​ក្នុង​លទ្ធផល ​១-០ ​នៅ​យប់មិញ​នេះ​។

​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ខាង​លើ​ពិត​ជា​ល្អ​មើល​មែន ​ដោយ Bayern Munich ​សម្រុក​ខ្លាំង​ដូច​រាល់​ដង រហូត​រក​បាន​១​គ្រាប់​ដោយ Coman ដែល​ជា​អតីត​កីឡាករ​របស់​ក្រុម PSG ​ផ្ទាល់។ ​ក្រោយ​ពី​មាន​១​គ្រាប់​នេះ​ហើយ ​ក្រុម​ជើង​ឯក​បារាំង​ក៏​ព្យាយាម​វាយ​បក​វិញ​ផង​ដែរ ប៉ុន្តែ​សំណាង​មិន​នៅ​ខាង​ពួកគេ​ឡើយ។ ចប់​ការ​ប្រកួត Bayern Munich ​ឈ្នះ​ជើង​ឯក UEFA Champions League ​ក្នុង​លទ្ធផល ១-០។

នេះ​ជា​ការ​ឈ្នះ​ពាន​រង្វាន់ UCL ​លើក​ទី​៦​ហើយ ​សម្រាប់​ក្រុម Bayern Munich ​ដោយ​ពួកគេ​រដូវ​កាល​នេះ​ឈ្នះ​ពាន​រង្វាន់​៣​តែ​ម្ដង​គិត​ទាំង​ក្នុង​ស្រុក​ទៀត​នោះ។ ​ដោយ​ឡែក​នៅ UCL ​ក្រុម​យក្ស​អាល្លឺម៉ង់​មាន​កំណត់ត្រា​ឈ្នះ​គ្រប់​ប្រកួត​ទាំង​អស់​តែ​ម្ដង៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT