មិន​ទាន់​បាន​ហោះ​ទៅ Barcelona ផង Pjanic តេស្ត​ឃើញ​មាន​ផ្ទុក​ជំងឺ COVID-19 បាត់

កីឡាករ​ចំណូល​ថ្មី Miralem Pjanic ​បាន​ខកខាន​ដំណើរ​ហោះ​មក​ទឹកដី Barcelona ដែល​ជា​ក្លឹប​ថ្មី​របស់​ខ្លួន បន្ទាប់​ពី​តេស្ត​ឃើញ​មាន​ផ្ទុក​ជំងឺ COVID-19។

តាម​សេចក្តី​ប្រកាស​ពី​ក្លឹប​អ្នក​មាន​បុណ្យ​បាន​ឲ្យ​ដឹង​ថា៖ “Miralem Pjanic បាន​តេស្ត​ឃើញ​វិជ្ជមាន នៅ​ថ្ងៃ​ទី ២២ ​សីហា ក្រោយ​ចេញ​រោគ​សញ្ញា ហើយ​បច្ចុប្បន្ន​កីឡាករ​មាន​ស្ថានភាព​សុខភាព​ល្អ និង​កំពុង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក”។

​ប្រភព​បន្ត៖ “ដោយ​ហេតុផល​នេះ​ហើយ កីឡាករ​នឹង​មិន​អាច​ធ្វើ​ដំណើរ​មក​កាន់ Barcelona រហូត​ដល់​រយៈ​ពេល ១៥ ​ថ្ងៃ​បន្ទាប់”។

បញ្ជាក់​ថា​ខ្សែ​បម្រើ​វ័យ ៣០ ឆ្នាំ ត្រូវ​បាន Barcelona នាំ​យក​ក្នុង​តម្លៃ ៦០ លាន​អឺរ៉ូ នៅ​កិច្ច​ព្រមព្រៀង​ដោះដូរ​ជាមួយ Arthur Melo ជា​ថ្នូរ​ប្រគល់​ឲ្យ​ទៅ Juventus វិញ៕ ប្រភព៖ SkySports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT