គ្រូ PSG ​ថា Bayern ​មាន​ប្រៀប​ជាង​សម្រាប់​ប្រកួត​នៅ​រាត្រី​នេះ​

​លោក Thomas Tuchel ​អ្នក​ចាត់ការ​ក្រុម PSG ​យល់​ឃើញ​ថា​ក្រុម​ Bayern Munich ​មាន​ប្រៀប​ជាង​ក្រុម​ខ្លួន ព្រោះ​មាន​បទ​ពិសោធ​ឈ្នះ​ពាន​រង្វាន់​ធំ​នេះ​ច្រើន​ដង​មក​ហើយ​។ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម PSG ​និង Bayern Munich ​បាន​ឈាន​ចូល​មក​ដល់​ហើយ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​យប់​នេះ​។ ​វា​ជា​ការ​ប្រកួត​ដែល​ជក់​ចិត្ត​មួយ​សម្រាប់​អ្នក​ទស្សនា​ត្បិត​អី PSG ​ឆ្នាំ​នេះ​ធ្វើ​បាន​ល្អ ​ហើយ Bayern Munich ​វិញ រឹត​តែ​ខ្លាំង​មួយ​កម្រិត​ទៀត ​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​។

​ជាក់​ស្ដែង​លោក Tuchel ​បាន​និយាយ​ចំពោះ​ក្រុម Bayern ​ថា​៖ “Bayern ​មាន​ប្រៀប​ជាង​នៅ​ពេល​លេង​ប្រកួត​ធំ​បែប​នេះ។ ពួកគេ​ជា​ក្រុម​ធំ​មួយ ពួកគេ​មាន​កីឡាករ​ដែល​មាន​កម្រិត​សមត្ថភាព​ខ្ពស់ ​ប៉ុន្តែ​វា​តែងតែ​មាន​កន្លែង​និង​ដំណោះស្រាយ​សម្រាប់​ជួប​ពួកគេ។ យើង​ត្រូវតែ​រក​វិធី​ដើម្បី​យក​ឈ្នះ​ពួកគេ”៕


ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT