គ្រូ Bayern ​ថា PSG ​ជា​ក្រុម​ល្អ​មួយ​នៅ​លើ​លោក​នេះ ​មិន​អាច​ប្រហែស​បាន​ទេ​

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម PSG ​និង Bayern Munich ​ពាន​រង្វាន់ UEFA Champions League ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​យប់​នេះ​ហើយ​។មុន​ការ​ប្រកួត​ចាប់​ផ្ដើម ​លោក Flick ​អ្នក​ចាត់ការ​ក្រុម Bayern Munich ​បាន​និយាយ​ថា​៖ “យើង​ជួប Paris ​ហើយ​យើង​សប្បាយ​ចិត្ត​ដែល​បាន​ជួប​ក្រុម​ល្អ​ជាង​គេ​មួយ​នៅ​លើ​លោក​នេះ។ ពួកគេ​មាន​គ្រូ​បង្វឹក​ល្អ ​និង​ទំនុក​ចិត្ត​ខ្ពស់។ ខ្ញុំ​គោរព Thomas Tuchel ​ទាំង​នៅ​ខាង​ក្រៅ​និង​ក្នុង​ការងារ។ ​ក្រុម PSG ​មាន​កីឡាករ​ល្អ​ៗ​និង​លឿន​ៗ​ច្រើន ​ហើយ​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ជក់​ចិត្ត​មួយ”។

​រំលឹក​ថា​មុន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ​ក្រុម Bayern Munich ​យក​ឈ្នះ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន ជា​ពិសេស​ឈ្នះ​ក្រុម​យក្ស​អេស្ប៉ាញ Barcelona ​ដល់​ទៅ ៨-២ ​ឯ​ណោះ។ ​ជ័យជម្នះ​មួយ​នេះ ​បាន​ធ្វើ​ឱ្យ​ផ្អើល​ពិភព​បាល់ទាត់​តែ​ម្ដង៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT