ក្លឹប​៣​ដែល Messi ​អាច​ទៅ ​បើ​ពិត​ជា​ចាកចេញ​ពី Barcelona ​មែន​

​ដំណឹង​នៃ​ការ​ចាកចេញ​របស់​កីឡាករ Lionel Messi ​នៅ​តែ​កើត​មាន​ជា​និច្ច ​បើ​ទោះ​ជា​ក្លឹប​បាន​បណ្ដេញ​លោក Setien ​ចេញ​ពី​តំណែង​ហើយ​ក៏​ដោយ។

​បច្ចុប្បន្ន​នេះ​ក្រុម​ថ្នាក់​ដឹក​នាំ Barcelona ​កំពុង​តែ​ចរចា​ជាមួយ​ប្រធាន​ក្រុម​ខាង​លើ​នេះ ដើម្បី​អាច​បន្ដ​កុងត្រា​ដល់​រូបគេ​បាន​ទៀត។ ​ដោយ​ឡែក​លោក Koeman ​វិញ​ដែល​ជា​អ្នក​ចាត់ការ​ទើប​ចូល​កាន់​តំណែង​ក៏​រំពឹង​ថា​នឹង​អាច​ចរចា​ជាមួយ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ដើម្បី​អាច​ជួយ​ក្រុម​ទៀត​ផង​ដែរ ​ប៉ុន្តែ​លោក​មិន​អាច​ធានា​បាន​ថា​១០០​%​នោះ​ទេ ព្រោះ Messi ​ពិត​ជា​ចង់​ចាកចេញ​មែន។

​ប្រសិន​បើ​កីឡាករ​អាហ្សង់ទីន​រូប​នេះ​ចាកចេញ នោះ​មាន​ក្លឹប​៣​ដែល​អាច​នឹង​យក​បាន​គឺ Man City , PSG ​និង Inter Milan ​។ ​ក្លឹប​ទាំង​៣​នេះ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដល់​ប្រាក់​ឈ្នួល ​និង​តម្លៃ​ផ្ដាច់​កុងត្រា​ឱ្យ​ទៅ​ Barcelona ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT