Maguire ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន ​ឱ្យ​ដាល់​ប៉ូលិស​នៅ​ក្រិក​

​ខ្សែ​ការពារ Maguire ​ត្រូវ​បាន​ប៉ូលិស​នៅ​ក្រិក​ចាប់​ខ្លួន ​បន្ទាប់​ពី​រូបគេ​និង​បុរស​ច្រើន​នាក់​ទៀត ​បង្ក​ជា​ហិង្សា​ឡើង ​ហើយ​ប៉ះ​ជាមួយ​ប៉ូលិស​ថែម​ទៀត​ផង​។

​ខ្សែ​ការពារ​តម្លៃ​៨៥​លាន​ផោន​ខាង​លើ​នេះ ​បាន​ទៅ​ធ្វើ​វិស្សមកាល​មុន​ត្រលប់​មក​ហ្វឹកហាត់​វិញ​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ​។ ​យ៉ាងណាមិញ​រឿង​ហិង្សា​មួយ​បាន​កើត​ឡើង ​បន្ទាប់​ពី​រូបគេ​ជាមួយ​បុរស​មួយ​ក្រុម​ទៀត ​បាន​ប៉ះ​គ្នា​ជាមួយ​ប៉ូលិស ​ហើយ​ក៏​ត្រូវ​ចាប់​ខ្លួន​តែ​ម្ដង។ ​បច្ចុប្បន្ន​នេះ គេ​មិន​ទាន់​អាច​ចេញ​ពី​ស្ថានីយ​ប៉ូលិស​បាន​នៅ​ឡើយ។

សូម​បញ្ជាក់​ថា​រឿង​វៃ​ប៉ូលិស​នៅ​ក្រិក ​ត្រូវ​ទទួល​ទោស​ធ្ងន់​បំផុត​ដល់​ទៅ​៣​ឆ្នាំ​ឯ​ណោះ។ យ៉ាងណាមិញ ​ពេល​មេធាវី​របស់​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​ខាង​លើ​នេះ កំពុង​ចូល​ខ្លួន​ទៅ​ដោះស្រាយ​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT