Leeds United ​ខកខាន​យក Cavani ​ហើយ ក្រោយ​ខ្សែ​ប្រយុទ្ធ​នេះ​ព្រម​ទៅ Benfica ​

​Edinson Cavani ​បាន​យល់​ព្រម​ទៅ​លេង​ឱ្យ​ក្រុម Benfica ​ហើយ បន្ទាប់​ពី​យក​ព្រម​តម្លៃ​ខ្លួន​១០​លាន​អឺរ៉ូ​ក្នុង​មួយ​រដូវ​កាល ​ដោយ​កុងត្រា​ដល់​ឆ្នាំ​២០២៣​ឯ​ណោះ។

​ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​ខាង​លើ​នេះ ​បាន​ចាកចេញ​ពី​ក្រុម PSG ​បន្ទាប់​ពី​រូបគេ​បាន​អស់​កុងត្រា​។ ​មាន​ដំណឹង​ជា​ច្រើន​ថា Leeds United ​​ដែល​ទើប​ឡើង​មក​លេង​នៅ Premier League ​ចង់​បាន​រូបគេ​ខ្លាំង ដើម្បី​ទៅ​ជួយ​ក្រុម ​ប៉ុន្តែ​ចុង​ក្រោយ​ការ​ចរចា​មិន​សម្រេច​ឡើយ។ ​ដំណឹង​ពេល​នេះ​គឺ​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​រូប​នេះ ​យល់​ព្រម​ទៅ​លេង​នៅ Benfica ​ហើយ ​ដោយ​កុងត្រា​ដល់​ឆ្នាំ​២០២៣​ឯ​ណោះ។

​Cavani ​រក​បាន​២០០​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​៣០១​ប្រកួត​ឱ្យ​ក្រុម PSG ​។ ​មុន​ពេល​មក​លេង​នៅ​ទឹក​ដី​បារាំង​នោះ ​រូបគេ​លេង​ឱ្យ Napoli ​ដោយ​រក​បាន​១០៤​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​១៣៨​ប្រកួត​ផង​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT