Premier League ​រក​ឃើញ​កីឡាករ​១៤​នាក់​ហើយ ​ឆ្លង Covid-19 ​ក្រោយ​ត្រលប់​ពី​វិស្សមកាល​វិញ​

​ក្របខណ្ឌ Premier League ​បាន​ធ្វើ​តេស្ដ​កីឡាករ​ដែល​ត្រលប់​ពី​ដំណើរ​កម្សាន្ដ​វិស្សមកាល​វិញ ​ហើយ​រក​ឃើញ​ថា​កីឡាករ​ដល់​ទៅ​១៤​នាក់​ហើយ​ដែល​បាន​ឆ្លង​មេរោគ Covid-19 ​។

ក្រោយ​ពី​ចប់​លីគ​ភ្លាម ក្លឹប​ទាំង​អស់​បាន​យល់​ព្រម​ឱ្យ​កីឡាករ​សម្រាក​លំហែរ​កាយ​បន្ដិច ​មុន​ពេល​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​វិញ ដើម្បី​ត្រៀម​បើក​រដូវ​កាល​នៅ​ខែ​ក្រោយ​នេះ។ ​យ៉ាងណាមិញ ​ក្រោយ​ពី​ត្រលប់​មក​ពី​សម្រាក​វិញ ​កីឡាករ​ទាំង​អស់​ត្រូវ​ធ្វើ​តេស្ដ​រក​មេរោគ Covid-19 ​សិន។ ​ក្រោយ​ពី​ធ្វើ​តេស្ដ​បាន​កីឡាករ​មួយ​ចំនួន​ហើយ ​ពេល​នេះ​រក​ឃើញ​អ្នក​មាន​មេរោគ​ដល់​ទៅ​១៤​នាក់​ហើយ។ ដោយ​ចំនួន​ឆ្លង​នេះ ​ត្រូវ​បាន​គេ​ស្មាន​ថា​នឹង​កើន​ឡើង​បន្ថែម​ទៀត។

​បើ​ទោះ​ជា​មាន​ចំនួន​ជាង​១០នាក់​នេះ​មែន ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​បាល់ទាត់​អង់គ្លេស​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​នោះ​ទេ។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ពួកគេ​ថែម​ទាំង​កំពុង​សិក្សា​គម្រោង​ដើម្បី​បើក​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ខ្លះ​ថែម​ទៀត​ផង៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT