Conte ​ថា Inter Milan ​ចង់​ឈ្នះ​ពាន​ដំបូង​ក្នុង​រយៈ​ពេល​៩​ឆ្នាំ​មក​នេះ​

​ក្រុម Inter Milan ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Inter Milan ​ក្នុង​ពាន​រង្វាន់ Europa League ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ដើម្បី​ស្វែង​រក​ជើង​ឯក​។

លោក Conte ​អ្នក​ចាត់ការ​ក្រុម Inter Milan ​បាន​និយាយ​មុន​ប្រកួត​ថា​លោក​ចង់​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ​ដើម្បី​យក​ត្រលប់​ទៅ​អ៊ីតាលី​វិញ ជា​ពិសេស​ជូន​អ្នក​គាំទ្រ​តែ​ម្ដង ដែល​ខកខាន​ឈ្នះ​ពាន​រង្វាន់​ធំ​អស់​រយៈ​ពេល​៩​ឆ្នាំ​មក​ហើយ។ ​យ៉ាងណាមិញ ​លោក​ក៏​ផ្ដល់​ក្ដី​គោរព​ដល់ Sevilla ​ផង​ដែរ ព្រោះ​ពួកគេ​ជា​ក្រុម​ខ្លាំង​មួយ​នា​ពេល​បច្ចុប្បន្ន​នេះ​។

​អតីត​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​អះអាង​ទៀត​ថា Sevilla ​កំពុង​ធ្វើ​បាន​ល្អ ​២០​ប្រកួត​ចុង​ក្រោយ​មក​នេះ ​ពួកគេ​មិន​ទាន់​បរាជ័យ​ទេ។ មួយ​វិញ​ទៀត ​ក្រុម​នេះ​ជា​ក្រុម​ដែល​ជោគជ័យ​ណាស់​ក្នុង​ពាន​រង្វាន់ Europa League ​ដូច្នេះ​មិន​អាច​មើល​ស្រាល​ពួកគេ​បាន​ឡើយ៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT