Shaqiri ​ស៊ុត​១​ជើង​ស្អាត​ណាស់ ជួយ​ក្រុម Liverpool ​ស៊ី Man Utd ​ផុយ​ៗ

​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ ICC ​ក្រុម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម​បិសាច​ក្រហម Manchester United ​ក្នុង​លទ្ធផល ៤-១ ​នៅ​ទឹក​ដី​អាមេរិក។

Liverpool ​ដែល​ពោរពេញ​ទៅ​ដោយ​កីឡាករ​ល្អ​ៗ​ជា​ច្រើន ​នោះ​អាច​យក​ឈ្នះ​លើ​ក្រុម Man Utd ​ដោយ​មិន​ពិបាក​នោះ​ទេ។ នៅ​ត្រឹម​នាទី​២៨ ​ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប Mane ​អាច​រក​បាន​១​គ្រាប់​បាត់​ទៅ​ហើយ ​ដោយ​បាល់​ប៉េណាល់ទី​១១​ម៉ែត្រ។ យ៉ាងណាមិញ ​៣​នាទី​ក្រោយ​មក Andreas Pereira ​អាច​រក​គ្រាប់​បាល់​បាន​ស្មើ​វិញ​ភ្លាម​ៗ​ផង​ដែរ​នៅ​តង់​ទី​១​នេះ។

\

ចូល​មក​ដល់​តង់​ទី​២ ​ក្រុម​ហង្ស​ក្រហម​មាន​ឱកាស​ល្អ​ៗ​ជា​ច្រើន ហើយ​អាចរក​បាន​៣​គ្រាប់​បន្ថែម​ទៀត។ ​៣គ្រាប់​នោះ​ធ្វើ​បាន​សម្រេច​ដោយ Sturridge ​នា​នាទី​៦៦ ​Ojo ​នាទី​៧៤ ​ដោយ​បាល់​ប៉េណាល់ទី ​និង​១​គ្រាប់​ចុង​ក្រោយ​ធ្វើ​បាន​ដោយ Shaqiri ​នៅ​នាទី​៨២ ​ដោយ​ទាត់​បាល់​យ៉ាង​ស្អាត​បញ្ចូល​ទី​តែ​ម្ដង។

ក្រោយ​ចប់​ការ​ប្រកួត លោក Jose Mourinho ​បាន​បញ្ជាក់​ថា​ការ​បរាជ័យ​នេះ គឺ​គ្មាន​អ្វី​អស្ចារ្យ​នោះ​ទេ។ ​ដោយ​គ្រាន់​តែ​ការ​ប្រកួត​មិត្តភាព​មួយ​ប៉ុណ្ណោះ បើ​ទោះ​ជា​ចាញ់​នៅ​មុខ​អ្នក​ទស្សនា ១០១ ២៥៤​នាក់​ក៏​ដោយ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT