Koeman ​មិន​ប្រាកដ​ថា​អាច​ឃាត់ Messi ​ឱ្យ​នៅ Barcelona ​បាន​នោះ​ទេ​

​ក្រុម FC Barcelona ​បាន​ប្រកាស​ជា​ផ្លូវការ​តែងតាំង​លោក Koeman ​ឱ្យ​ក្លាយ​ជា​អ្នក​ចាត់ការ​ក្រុម បន្ដ​ពី​លោក Setien ​ដែល​ត្រូវ​ដក​ចេញ​ភ្លាម​ក្រោយ​ចាញ់ Bayern Munich ​។

ក្នុង​ឱកាស​បង្ហាញ​ខ្លួន​ជា​ផ្លូវការ ​លោក Koeman ​បាន​និយាយ​ថា​៖ “ថ្ងៃ​នេះ​ជា​ថ្ងៃ​សប្បាយ​ចិត្ត ​និង​មាន​មោទកភាព​បំផុត។ ខ្ញុំ​មាន​ឱកាស​ដឹក​នាំ​ក្រុម​ធំ​មួយ។ Barcelona តែងតែ​ទាមទារ​កម្រិត​ខ្ពស់​បំផុត ​ហើយ​ខ្ញុំ​ចូល​ចិត្ត​បែប​នេះ​។ ​ចំពោះ​រឿង Messi ​ចង់​ចាកចេញ​វិញ ប្រសិន​បើ​ជា​រឿង​ពិត ​ខ្ញុំ​នឹង​ប្រឹងប្រែង​បញ្ចុះបញ្ចូល​គាត់ ​ដើម្បី​ឱ្យ​ជួយ​យើង​បន្ដ​ទៀត”។

​សូម​បញ្ជាក់​ថា​អតីត​អ្នក​ចាត់ការ​ក្រុម​ជម្រើសជាតិ​ហុរល្លង់​ខាង​លើ​នេះ ចុះ​កុងត្រា​ដឹក​នាំ​ក្រុម​២​ឆ្នាំ ពោល​គឺ​ពី​ពេល​នេះ​ដល់​ឆ្នាំ​២០២២។ ​ការពារ​ធំ​បំផុត​របស់​លោក គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ Messi ​បន្ដ​នៅ​ទី​នេះ​ទៀត​បាន​៕ប្រភព Marca

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT