ក្រោយពីការប្រកួតវគ្គ ១៦ក្រុមចុងក្រោយបានបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី ២៧ ខែ កក្កដា កន្លងទៅ គេបានរកឃើញថា ក្រុមយុវជនសាលាបាល់ទាត់ជាតិ U-18 បានយកឈ្នះក្រុមយុវជនខេត្តកោះកុង ដោយលទ្ធផលសរុបទាំងពីរជើង ( ៥-១ ) នឹងបានក្លាយជាបេក្ខភាពចុងក្រោយគេ ចូលរួមវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន លើកទី ១២ ។
លទ្ធផលក្រោយចាប់ឆ្នោតផ្គូរផ្គងគូប្រកួត កាលពីពេលថ្មីៗនេះបានបង្ហាញជាផ្លូវការថា យុវជនសាលាបាល់ទាត់ជាតិ នឹងត្រូវជួបជាមួយសមាជិកលីគកំពូលកម្ពុជា គឺអគ្គស្នងការដ្ឋាននគរបាលជាតិ នៅក្នុងវគ្គ ៨ក្រុមចុងក្រោយនេះ ដោយជើងទីមួយ ប្រកួតថ្ងៃទី ១ ខែ សីហា និងជើងទីពីរ នៅថ្ងៃទី ៨ ខែ សីហា ខាងមុខ ។
ឆ្លងមកដល់វគ្គនេះ ពួកគេ (យុវជនសាលាបាល់ទាត់ជាតិបាទី) គឺជាបេក្ខភាព ដែលឡើងមកពីវគ្គជម្រុះថ្នាក់ខេត្តចុងក្រោយគេហើយ ដែលនៅបន្តក្នុងការប្រកួត Hun Sen Cup ឆ្នាំ ២០១៨នេះ ៕